បែកធ្លាយពីលក្ខណៈសម្បត្តិមួយចំនួនរបស់ទូរស័ព្ទ Lenovo Legion Y90
ក្រុមហ៊ុន Lenovo គ្រោងនឹងបញ្ចេញស្មាតហ្វូន Gaming ជំនាន់ថ្មីរបស់ខ្លួនដែលជាម៉ូដែល Lenovo Legion Y90 ហើយវាត្រូវបានគេរំពឹងថា អាចនឹងបង្ហាញខ្លួនឆាប់ៗនេះ ជាមួយនឹងបន្ទះឈីបលំដាប់កំពូល Snapdragon 8 ជំនាន់ទី១។ ថ្មីៗនេះ យើងទទួលបាននូវលក្ខណៈសម្បត្តិមួយចំនួនរបស់ទូរស័ព្ទម៉ូដែលមួយនេះ ដែលចេញមកពីប្រភពព័ត៌មានចែកចាយដែលគួរឱ្យទុកចិត្តមួយរបស់ប្រទេសចិន។
ទូរស័ព្ទ Gaming Lenovo Legion Y90 អាចនឹងបំពាក់មកជាមួយប្រភេទអេក្រង់ AMOLED ដែលមានទំហំ 6.92អុីញ។ អេក្រង់នេះដែរ ក៏បំពាក់មកជាមួយបច្ចេកវិទ្យាអូសអេក្រង់ល្បឿនលឿន 144Hz និងមានល្បឿនប៉ះសង្កត់ Touch Sampling Rate 720Hz ទៀតផង។
ចំពោះអាយុជីវិតថ្មវិញ ទូរស័ព្ទមួយនេះបំពាក់មកជាមួយកម្លាំងថាមពលថ្មទំហំ 5,500 mAh បូករួមជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿនរហូតដល់កម្លាំង 68W ផងដែរ។ បើសិនជាក្រុមហ៊ុន Lenovo សម្រេចចិត្តនាំយករន្ធ dual USB-C ports (រន្ធ USB-C ចំនួនពីរ) មកវិញ ដូចនេះការសាកថ្មអាចនឹងបង្កើនល្បឿនការសាករហូតដល់ទៅកម្លាំង 90W។
Lenovo Legion Y90 ដែលជាទូរស័ព្ទ Gaming របស់ក្រុមហ៊ុន Lenovo មួយនេះ នឹងនាំមកជាមួយជម្រើសកម្លាំងម៉ាសុីនដែលមានទំហំរ៉េមរហូតដល់ទៅ 18GB និងទំហំអង្គផ្ទុកទិន្នន័យ 512GB៕
ប្រភព÷ GSMArena
Post a Comment