ទូរស័ព្ទ iPhone SE+ 5G អាចនឹងបំពាក់មកជាមួយអេក្រង់ទំហំ 5.7អុីញ
យើងធ្លាប់ទទួលបាននូវព័ត៌មានមួយចំនួនកន្លងមកហើយដែលបង្ហាញថា ទូរស័ព្ទត្រកូល SE របស់ក្រុមហ៊ុន Apple អាចនឹងមកដល់ជាផ្លូវការនៅក្នុងអំឡុងពេលនិទាឃរដូវនេះ (ចុចលើតំណភ្ជាប់មួយនេះ ដើម្បីអានអត្ថបទទាក់ទង)។
បើយោងតាមលោក Ross Young ដែលជា Display Supply Chain Consultants បានឱ្យដឹងថា ក្រុមហ៊ុន Apple អាចនឹងខ្ចីការរចនាពីទូរស័ព្ទ iPhone ម៉ូដែលមុនៗសម្រាប់ការរចនារូបរាងរបស់ទូរស័ព្ទម៉ូដែល SE+ មួយនេះ ហើយវាអាចនឹងមានឈ្មោះថា iPhone SE+ 5G។
ដូចទៅនឹងឈ្មោះរបស់វា ទូរស័ព្ទមួយនេះនឹងប្រើប្រាស់ជាមួយបច្ចេកវិទ្យា 5G ហើយទូរស័ព្ទ iPhone SE+ 5G ក៏អាចនឹងបំពាក់មកជាមួយអេក្រង់ទំហំ 5.7អុីញ ផងដែរ។ ក្រុមហ៊ុន Apple អាចនឹងជ្រើសរើសប្រភេទអេក្រង់ OLED សម្រាប់ម៉ូដែល SE+ 5G មួយនេះ បើសិនជាអេក្រង់ប្រភេទនេះចុះថោក៕
ប្រភព÷ GSMArena
Post a Comment