អេក្រង់ទូរស័ព្ទ iPhone 13 មួយចំនួនបានគាំងទៅជាពណ៌ផ្កាឈូក ដោយសារតែបញ្ហា Bug របស់ Software
នាពេលថ្មីៗនេះ ម្ចាស់ទូរស័ព្ទ iPhone 13 មួយចំនួនបានរាយការណ៍នៅក្នុង Reddit ថា អេក្រង់ទូរស័ព្ទរបស់ពួកគេបានជាប់គាំង និងលោតចេញពណ៌ផ្កាឈូកដែលមិនអាចប៉ះបញ្ជាទៀតបាន។ បញ្ហាមួយនេះ អាចនឹងមកពីកំហុស Software ឬ Bug ដែលក្រុមហ៊ុន Apple មិនទាន់បានដុះខាត់បានត្រឹមត្រូវ។
នេះមិនមែនជាបញ្ហាតែមួយមុខរបស់ទូរស័ព្ទត្រកូល iPhone 13 នោះទេ ដោយមានអ្នកប្រើប្រាស់មួយចំនួនបានរាយការណ៍បន្ថែមថា GPS នៅក្នុងទូរស័ព្ទ iPhone 13 របស់ពួកគេមិនដំណើរការបានត្រឹមត្រូវ និងអេក្រង់ទូរស័ព្ទប្រែទៅជាពណ៌ផ្កាឈូក រីឯអ្នកប្រើប្រាស់ម្នាក់ទៀតបានរៀបរាប់ពីបញ្ហាថ្ម ដែលវាគាំងដោយគ្មានមូលហេតុ។
បញ្ហាខាងលើនេះ ក៏បានបង្ខំឱ្យអ្នកប្រើប្រាស់មួយចំនួនសម្រេចចិត្តផ្លាស់ប្តូរទូរស័ព្ទ iPhone 13 របស់ពួកគេចេញ ខណៈពេលដែលអ្នកប្រើប្រាស់មួយចំនួនទៀតទទួលបានការបដិសេធពីក្រុមហ៊ុន Apple ថាទូរស័ព្ទរបស់ពួកគេមិនមានបញ្ហាផ្នែក Hardware នោះទេ។
បន្ថែមពីនេះ បញ្ហាខាងលើ ហាក់បីដូចជាកើតមានញឹកញាប់នៅក្នុងប្រទេសចិន ដែលហេតុនេះហើយទើបក្រុមហ៊ុន Apple បានបង្ហោះសាររំលឹកដល់អ្នកប្រើប្រាស់របស់ខ្លួននៅក្នុង Weibo ឱ្យធ្វើការបម្រុងទុកក្នុងការទាញយក ក៏ដូចជាអាប់ដេតទៅកាន់កំណែអាប់ដេតចុងក្រោយបង្អស់នៃប្រព័ន្ធប្រតិបត្តិការ iOS៕
ប្រភព÷ GSMArena
Post a Comment