ក្រុមហ៊ុន Instagram កំពុងធ្វើការនៅលើមុខងារលាក់បាំងមាតិកាដែលបង្ហាញពីរូបភាពគ្រោះថ្នាក់ (Potentially Harmful)

ក្រុមហ៊ុន Instagram កំពុងតែចាត់វិធានការថ្មី ដើម្បីលាក់បាំងមាតិកាដែលបង្ហាញពីរូបភាពគ្រោះថ្នាក់ (Potentially Harmful) ឱ្យបានតិចជាងមុននៅក្នុងកម្មវិធីរបស់ខ្លួន។ ក្រុមហ៊ុនបាននិយាយថា មុខងារនេះនឹងធ្វើការចាប់យកការផុសពីក្នុង Story ឬនៅលើ News Feed ណាមួយរបស់អ្នកប្រើប្រាស់ ដែលបានបង្ហាញពីការញុះញង់ឱ្យមានអំពើហិង្សា ឬការគំរាមកំហែង។

រហូតមកដល់ពេលនេះ ក្រុមហ៊ុន Instagram បានព្យាយាមលាក់បាំងមាតិកាទាំងអស់នោះពីអ្នកប្រើប្រាស់ទូទៅរួចមកហើយ តួយ៉ាងដូចជាការលាក់បាំងពីទំព័រ Explore ជាដើម ប៉ុន្តែវានៅតែមិនមានអ្វីផ្លាស់ប្តូរសម្រាប់អ្នកប្រើប្រាស់ដែលបានតាមដានអ្នកដែលបង្ហោះមាតិកាមិនល្អទាំងនោះឡើយ ដោយពួកគេនៅតែអាចឃើញវាដដែល។


ដើម្បីជាដំណោះស្រាយចំពោះបញ្ហាខាងលើ ក្រុមហ៊ុន Instagram នឹងធ្វើការចាប់យកផុសដែលធ្លាប់បានក្រុមហ៊ុនលុបចោលកាលពីមុន (ដោយសារតែខុសជាមួយនឹងច្បាប់របស់ក្រុមហ៊ុន Instagram) ហើយមានតែអ្នកតាមដានក្នុងចំនួនតិចតួចប៉ុណ្ណោះ ដែលអាចឃើញការបង្ហោះនោះបាន។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Meta ក៏បាននិយាយផងដែរថា មាតិកាណាមួយដែលខុសទៅនឹងច្បាប់របស់ក្រុមហ៊ុន អាចនឹងប្រឈមមុខនឹងការលុបចេញផងដែរ៕


ប្រភព÷ Engadget

Post a Comment

To Top