ប្រទេសអេស្ប៉ាញបានកំណត់ចេញច្បាប់ថ្មីសម្រាប់ Influencers ក្នុងស្រុកដែលនិយាយ Promote ពីរូបិយប័ណ្ណអេឡិចត្រូនិក (Cryptocurrency)

ប្រទេសអេស្ប៉ាញកំពុងតែបង្កើតច្បាប់ថ្មី ដែលទាក់ទងទៅនឹងការឧបត្ថម្ភទៅលើ Influencers ឱ្យធ្វើការ Promote ផ្សព្វផ្សាយអំពីរូបិយប័ណ្ណអេឡិចត្រូនិក ឬអាចហៅបានថា Cryptocurrency។ Influencers ឬអ្នកផ្សាយពាណិជ្ជកម្មដែលមានចំនួនអ្នកតាមដានចាប់ពី 100,000 នាក់ឡើងទៅ នឹងតម្រូវឱ្យពួកគេធ្វើការជូនដំណឹងទៅកាន់គណៈកម្មការទីផ្សារមូលបត្រជាតិរបស់ប្រទេសអេស្ប៉ាញ (CNMV) ជាមុនសិន មុនពេលដែលពួកគេធ្វើការផ្សព្វផ្សាយ ឬ Promote អំពីរូបិយប័ណ្ណអេឡិចត្រូនិក។

បើសិនជាពួកគេមិនគោរពតាមច្បាប់របស់ប្រទេស នោះពួកគេនឹងតម្រូវឱ្យបង់ប្រាក់ផាកពិន័យរហូតដល់ទៅ €300,000 (ប្រហែល $342,000) នៅពេលដែលច្បាប់នេះបានដាក់ឱ្យអនុវត្តជាធរមាននៅថ្ងៃទី១៧ ខែកុម្ភៈ។ Influencers ដែលទទួលបានការឧបត្ថម្ភឱ្យនិយាយផ្សព្វផ្សាយពីរូបិយប័ណ្ណអេឡិចត្រូនិក និងតម្រូវឱ្យនិយាយប្រាប់ទៅកាន់អ្នកទស្សនា អំពីផលអវិជ្ជមាន ឬហានិភ័យអំពីការវិនិយោគទៅលើរូបិយប័ណ្ណអេឡិចត្រូនិក Cryptocurrency។

នេះគឺជាលើកទីមួយហើយ ដែលប្រទេសនៅសហភាពអឺរ៉ុបបានដាក់បញ្ចេញនូវច្បាប់ដែលទាក់ទងទៅនឹងរូបិយប័ណ្ណអេឡិចត្រូនិក។ សម្រាប់អ្នកដែលមិនទាន់បានស្គាល់ រូបិយប័ណ្ណអេឡិចត្រូនិកគឺជារូបិយប័ណ្ណមួយប្រភេទដែលពុំមានរូបរាងនៅខាងក្រៅនោះទេ ដោយអ្នកអាចទទួលបានវាតាមរយ:ការ Mining ជួញដូរ ឬទិញនៅក្នុងកម្មវិធី Crypto ល្បីៗ ដែលមានដូចជា Binance ឬ Blockchain ជាដើម។ 

Influencers ឬអ្នកផ្សព្វផ្សាយណាមួយដែលនិយាយ Promote អំពីរូបិយប័ណ្ណអេឡិចត្រូនិក អាចនឹងប្រឈមមុខទៅនឹងបញ្ហាមួយចំនួន តួយ៉ាងនៅក្នុងប្រទេសបារាំង ដោយអាជ្ញាធរបារាំងបានធ្វើការផាកពិន័យទៅលើតារាទូរទស្សន៏ម្នាក់ចំនួន €20,000 (ប្រហែល $22,800) ទៅលើការបំពានក្នុងការផ្សព្វផ្សាយអំពីរូបិយប័ណ្ណអេឡិចត្រូនិក Bitcoin នៅលើ Snapchat៕


ប្រភព÷ Engadget

Post a Comment

To Top