Disney+ គ្រោងនឹងពង្រីកវិសាលភាពសេវាកម្មស្ទ្រីមខ្សែភាពយន្តរបស់ខ្លួន ទៅកាន់ប្រទេសជាង ៤២ ទៀតនារដូវក្តៅនេះ
Disney+ ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុន ក៏ដូចជាកម្មវិធីផ្តល់នូវសេវាកម្មស្រ្ទីមខ្សែភាពយន្តរបស់សហរដ្ឋអាមេរិក គ្រោងនឹងពង្រីកបណ្តាញផ្គត់ផ្គង់របស់ខ្លួនទៅកាន់ប្រទេសប្រមាណជាជាង ៤២ ទៀត នៅរដូវក្តៅនេះ។
សេវាកម្មស្រ្ទីមមួយនេះ នឹងពង្រីកខ្លួនទៅដល់ទីផ្សារថ្មីទៀតនៅប៉ែកអឺរ៉ុបខាងកើត អឺរ៉ុបកណ្តាល អឺរ៉ុបមជ្ឈិមបូព៌ា តំបន់ទ្វីបអាហ្រ្វិក និងតំបន់ប្រទេសមួយចំនួនទៀតដែលស្ថិតនៅជិតមហាសមុទ្រប៉ាសុីហ្វិក។
ខាងក្រោមនេះគឺជាឈ្មោះប្រទេសដែលសេវាកម្មស្រ្ទីមខ្សែភាពយន្ត Disney+ នឹងពង្រីកទៅដល់នាពេលរដូវក្តៅខាងមុខនេះ÷
_ ប្រទេសអាល់បានី អាល់ហ្សេរី អាន់ឌ័ររ៉ា បារ៉ែន បូស្នៀ និងហឺហ្សេហ្គោវីណា ប៊ុលហ្គារី ក្រូអាត ឆេកៀ អេហ្ស៊ីប អេស្តូនី ក្រិក ហុងគ្រី អ៊ីរ៉ាក់ អ៊ីស្រាអែល ហ្សកដានី កូសូវ៉ូ គុយវ៉ែត ឡាតវី លីបង់ លីប៊ី លីចតេនស្ទីន លីទុយអានី ម៉ាល់តា ម៉ុងតេណេហ្គ្រោ ម៉ារ៉ុក ម៉ាសេដូនីខាងជើង អូម៉ង់ ប៉ាឡេស្ទីន ប៉ូឡូញ កាតា រូម៉ានី សាន់ម៉ារីណូ អារ៉ាប៊ីសាអូឌីត ស៊ែប៊ី ស្លូវ៉ាគី ស្លូវេនី អាហ្រ្វិកខាងត្បូង ទុយនេស៊ី ទួរគី អារ៉ាប់រួម ទីក្រុងវ៉ាទីកង់ និងយេម៉ែន។
សម្រាប់តម្លៃ និងថ្ងៃខែពិតប្រាកដយើងមិនទាន់អាចដឹងបាននៅឡើយទេ ប៉ុន្តែដូចទៅនឹងការគ្រោងទុក សេវាកម្មស្រ្ទីមមួយនេះនឹងមកដល់នាពេលរដូវក្តៅខាងមុខនេះជាក់ជាមិនខាន៕
ប្រភព÷ GSMArena
Post a Comment