កម្មវិធី Browser Firefox Focus បានបញ្ចេញមុខងារការពារពីការតាមដានតាមរយ: Cookies ថ្មីសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android
Mozilla Corporation ដែលជាក្រុមហ៊ុនគ្រប់គ្រងទៅលើ Firefox តែងតែរិះរកវិធីដើម្បីការពារលើភាពឯកជន (Privacy) ទៅលើកម្មវិធី Browser Focus របស់ខ្លួន។
ជាក់ស្តែងនាពេលថ្មីៗនេះ កម្មវិធី Firefox Focus ដែលជាកម្មវិធី Webrowser បានបញ្ចេញនូវមុខងារថ្មីដែលមានឈ្មោះថា Total Cookies Protection ឬអាចហៅបានថា មុខងារការពារពីការតាមដានតាមរយ: Cookies។
កម្មវិធី Firefox បានបញ្ចេញមុខងារថ្មីមួយនេះដើម្បីការពារអ្នកប្រើប្រាស់ពីការតាមដានតាមរយ: Cookies នៅបណ្តាវេបសាយផ្សេងៗ រួចវានឹងធ្វើការរារាំងគេហទំព័រទាំងអស់នោះ ពីការចូលទៅប្រើប្រាស់ព័ត៌មានដែលអ្នកបានប្រើប្រាស់អនឡាញ។
សម្រាប់មុខងារ Total Cookie Protection នេះ ក្រុមហ៊ុន Mozilla Corporation បានដាក់ឱ្យប្រើប្រាស់នៅលើកម្មវិធី Firefox Focus សម្រាប់កុំព្យូទ័ររួចស្រេចមកហើយ នឹងឥឡូវនេះ មុខងារដដែលនេះក៏ត្រូវបាននាំយកមកកាន់ទូរស័ព្ទដែលដើរដោយប្រព័ន្ធប្រតិបត្តិការ Android ផងដែរ៕
ប្រភព÷ GSMArena
Post a Comment