តារាម៉ូដែល Brooks Nader បាននិយាយថា មានអ្នកលួចដាក់ AirTag ដើម្បីតាមដាននាង

បើទោះបីជា AirTags ដែលបង្កើតឡើងដោយក្រុមហ៊ុន Apple នេះផ្តល់នូវគុណប្រយោជន៍សម្រាប់ការជួយស្វែងរករបស់ដែលបានបាត់ក៏ដោយ ក៏មានមនុស្សមួយចំនួនបានរិះគុណពីឧបករណ៍មួយនេះផងដែរថាវាអាចនឹងត្រូវបានមនុស្សមិនល្អ ប្រើវាសម្រាប់តាមដានមនុស្សផ្សេងទៀតបានផងដែរ។


ជាក់ស្តែងរឿងនេះត្រូវបានកើតឡើងទៅលើកញ្ញាបង្ហាញម៉ូត Brook Nader ដែលនាងបានបញ្ជាក់ថា នៅពេលដែលនាងស្លៀកឈុតហែលទឹកដើម្បីថត (Sports Illustrated) មានអ្នកលួចដាក់ AirTag ដោយសម្ងាត់នៅក្នុងឈុតរបស់នាង ហើយបានតាមដាននាងអស់រយៈពេលជាច្រើនម៉ោង។

កាលពីដើមសប្ដាហ៍មុន Brook Nader បានរង់ចាំមនុស្សម្នាក់ (អាចជាមិត្តភក្តិរបស់អ្នក មិនបានបញ្ជាក់) នៅក្នុង Bar ដែលមានមនុស្សកកកុញមួយនៅក្នុងតំបន់ Tribeca ដោយនាងបានពាក់មកជាមួយឈុតអាវធំរបស់នាង។ បន្ទាប់មក នាងក៏បានដើរទៅលេងនៅ Bar ពីរបីកន្លែងទៀតជាមួយនឹងមិត្តភក្តិរបស់នាង រហូតដល់ពេលដែលនាងដើរត្រឡប់ទៅផ្ទះវិញទើបនាងបានឃើញសារជូនដំណឹងថា “មានអ្នកកំពុងតាមដានអ្នក ហើយគេបានតាមដានអស់មួយរយ:ហើយ” បន្ទាប់មកនាងក៏បានរកឃើញ AirTag នៅក្នុងឈុតសម្លៀកបំពាក់ដែលនាងកំពុងពាក់។

តារាម៉ូដែល Brooks Nader បានរៀបរាប់រឿងទាំងអស់នេះនៅក្នុង Instagram Stories របស់នាង ហើយនាងក៏បាននិយាយផងដែរថា “រឿងនេះគឺពិតជាគ្រោះថ្នាក់ណាស់ ដែលមានអ្នកតាមដានរាល់សកម្មភាពរបស់នាង ដូចនេះអ្នកទាំងអស់គ្នាគួរតែប្រុងប្រយ័ត្នពីរឿងបែបនេះ”៕


ប្រភព÷ Engadget

Post a Comment

To Top