ប្រទេសអ៊ុយក្រែនបានធ្វើការចោទប្រកាន់ទៅលើប្រទេសរុស្ស៊ី អំពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណែត ទៅលើគេហទំព័ររបស់រដ្ឋាភិបាល

ប្រទេសអ៊ុយក្រែនមិនមានភាពស្ទាក់ស្ទើរក្នុងការចោទប្រកាន់ទៅលើប្រទេសរុស្ស៊ី ស្តីពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណែតដ៏ធំមួយ ទៅលើគេហទំព័ររដ្ឋាភិបាលរបស់ប្រទេសអ៊ុយក្រែន។ 

បើយោងតាមការចុះផ្សាយរបស់កាសែត The Guardian បានឱ្យដឹងថា ក្រសួងព័ត៌មាន និងឌីជីថលរបស់ប្រទេសអ៊ុយក្រែន (Ukraine's digital transformation ministry) បានធ្វើការស្តីបន្ទោសទៅលើប្រទេសរុស្ស៊ីអំពីការហេគ និងបានចោទប្រកាន់ប្រទេសនេះថាមានបំណងចង់បង្ករឱ្យមានអស្ថិរភាព និងមិនមានជំនឿទុកចិត្តទៅលើរដ្ឋាភិបាលអ៊ុយក្រែន។

ខណៈពេលដែលប្រទេសអ៊ុយក្រែនមិនទាន់មានភស្តុតាងលម្អិត ដើម្បីបញ្ជាក់ពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណែតមួយនេះ ក្រុមហ៊ុន Microsoft បានធ្វើការចែករំលែកនូវព័ត៌មានលម្អិតមួយកាលពីល្ងាចថ្ងៃសៅរ៍ ដែលបានបង្ហាញថា ការវាយប្រហារនេះស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ប្រទេសដែលមិនចុះសម្រុងជាមួយគ្នា។

មណ្ឌលស្រាវជ្រាវ Threat Intelligence Center របស់ក្រុមហ៊ុន Microsoft បានកត់សម្គាល់ថា កូដដែលបានវាយប្រហារនេះ ជាប្រភេទមេរោគបំផ្លិចបំផ្លាញសុទ្ធសាធ ដែលវាក្លែងធ្វើជា ransomware។

ប្រទេសរុស្ស៊ីបានធ្វើការបដិសេធទៅលើការចោទប្រកាន់មួយនេះ ដោយអ្នកនាំពាក្យរបស់ប្រធានាធិបតី ពូ ទីន បាននិយាយថា ប្រទេសអ៊ុយក្រែនតែងតែធ្វើការចោទប្រកាន់ទៅលើប្រទេសរុស្ស៊ី បើទោះបីជារឿងបម្រែបម្រួលអាកាសធាតុក៏ដោយ៕


ប្រភព÷ Engadget

Post a Comment

To Top