ក្រុមហ៊ុន Apple បានប្រកាសជាបណ្ដោះអាសន្នថាខ្លួននឹងមិនមាន Security Patches សម្រាប់ IOS 14 ទេ
ក្រុមហ៊ុន Apple បានប្រាប់ទៅកាន់ ArsTechnica ដែលជាគេហទំព័រព័ត៌មានបច្ចេកវិទ្យាថា ក្រុមហ៊ុនពុំមាន Security Patches គ្រាប់គ្រាន់សម្រាប់ប្រព័ន្ធប្រតិបត្តិការ IOS 14 នោះទេ។
កាលពីខែមិថុនាកន្លងទៅ ក្រុមហ៊ុន Apple បានធ្វើការពន្យារពេលទៅលើការបញ្ចេញប្រព័ន្ធប្រតិបត្តិការ IOS 15 និង iPad OS 15។ បន្ទាប់ពីរយៈពេលបីខែក្រោយមក ពោលគឺនៅក្នុងខែតុលា ក្រុមហ៊ុន Apple បានទម្លាក់កំណែអាប់ដេតទៅកាន់ប្រព័ន្ធប្រតិបត្តិការ IOS 15 សម្រាប់អ្នកប្រើប្រាស់ទាំងអស់។
អ្នកប្រើប្រាស់ទូរស័ព្ទរបស់ក្រុមហ៊ុន Apple មានជម្រើសក្នុងការជ្រើសយកការមិនអាប់ដេតទៅកាន់ IOS 15 បាន ដោយក្រុមហ៊ុន Apple នឹងធានាជូនថាខ្លួននឹងនៅតែបន្តផ្តល់កំណែអាប់ដេតប្រព័ន្ធសុវត្ថិភាពសម្រាប់ IOS 14 ដដែល។
ប៉ុន្តែឥឡូវនេះ ស្រាប់តែក្រុមហ៊ុន Apple បាននិយាយថា ខ្លួននឹងលែងផ្តល់ការអាប់ដេតប្រព័ន្ធសុវត្ថិភាពសម្រាប់ IOS 14 ទៀតហើយ ដោយក្រុមហ៊ុននឹងផ្តោតទៅលើប្រព័ន្ធប្រតិបត្តិការ IOS 15 វិញម្តង៕
ប្រភព÷ GSMArena
Post a Comment