ក្រុមហ៊ុន Apple បានបង្កើតកម្មវិធីប្រកួតប្រជែងការថតរូប Macro ដែលមានឈ្មោះថា “Shot on iPhone”
ក្រុមហ៊ុន Apple បានបង្កើតកម្មវិធីប្រកួតប្រជែងការថតរូបភាពបែប Macro សម្រាប់ម្ចាស់ទូរស័ព្ទ iPhone 13 Pro និង 13 Pro Max ដើម្បីបង្ហាញឱ្យពួកគេដឹងថាទូរស័ព្ទរបស់ខ្លួនក៏មាននូវមុខងារថតវត្ថុជិត ឬ Macro នេះផងដែរ។
ដើម្បីអាចចូលរួមបាន អ្នកតម្រូវឱ្យថតរូបភាពដោយប្រើប្រាស់មុខងារ Macro និងថតដោយទូរស័ព្ទពីរម៉ូដែលខាងលើ បន្ទាប់មកអ្នកគ្រាន់តែបង្ហោះវាចូលទៅក្នុងកម្មវិធី Instagram ឬ Twitter ជាមួយនឹង Hastage #ShotoniPhone និង #iPhonemacrochallenge រួចបញ្ជាក់ពីម៉ូដែលទូរស័ព្ទរបស់អ្នកជាការស្រេច។
បន្ថែមពីនេះ អ្នកក៏អាចកែរូបភាពដោយប្រើកម្មវិធី Photo App របស់ក្រុមហ៊ុន Apple ផ្ទាល់ ឬ ក៏ប្រើប្រាស់នូវកម្មវិធី Third-party ផ្សេងទៀតបានផងដែរ។
សម្រាប់អ្នកដែលទទួលបានជ័យលាភី ក្រុមហ៊ុន Apple នឹងយករូបភាពក៏ដូចជាឈ្មោះរបស់អ្នក បិទនៅក្នុងបន្ទប់ Newsroom របស់ក្រុមហ៊ុន Appe ឬ បង្ហោះនៅក្នុងគណនី Instagram របស់ក្រុមហ៊ុន។ អ្នកដែលឈ្នះនឹងមិនទទួលបាននូវកាដូ ឬ រង្វាន់ជាទឹកប្រាក់នោះទេ ប៉ុន្តែរូបភាពក៏ដូចជាឈ្មោះរបស់អ្នក អាចនឹងត្រូវបានក្រុមហ៊ុន Apple បិទនៅតាមហាងលក់សម្ភារៈរបស់ខ្លួនណាមួយជាក់ជាមិនខាន៕
ប្រភព÷ GSMArena
Post a Comment