ក្រុមហ៊ុន Apple បានទម្លាក់កំណែអាប់ដេតថ្មីសម្រាប់ទូរស័ព្ទ iPhone និង iPad
ថ្ងៃនេះ ក្រុមហ៊ុន Apple បានបញ្ចេញនូវកំណែអាប់ដេតថ្មី សម្រាប់ទូរស័ព្ទ iPhone និងថេប្លេត iPad របស់ខ្លួន ដែលមានដូចជា IOS 15.2.1 សម្រាប់ទូរស័ព្ទ iPhone និង iPadOS 15.2.1 សម្រាប់ថេប្លេត iPad។
កំណែអាប់ដេតថ្មីនេះមានទំហំ 970.7 MB ដែលវាផ្តោតទៅលើការជួសជុល និងកែប្រែលើបញ្ហាដែលមានដូចខាងក្រោម÷
_ ពិនិត្យ និងជួសជុលទៅលើ Bug ដែលកើតមានឡើង
_ កែប្រែចំណុចមិនប្រក្រតីដែលកម្មវិធី Messages មិនអាចបង្ហាញរូបភាពតាមរយៈតំណភ្ជាប់ iCloud បាន
_ កម្មវិធី Third-party CarPlay មិនអាចប្រើប្រាស់បាន។
ជាធម្មតាកំណែអាប់ដេតថ្មីនេះ អាចនឹងមាននៅក្នុង Settings សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ iPhone និង iPad ទាំងអស់។ អ្នកប្រើប្រាស់មួយចំនួន អាចនឹងទទួលបាននូវកំណែអាប់ដេតនេះបានលឿន តាមរយៈការផ្ញើសារជាដំណឹង៕
ប្រភព÷ GSMArena
Post a Comment