ទូរស័ព្ទត្រកូល Xiaomi 12 នឹងលេចមុខជាផ្លូវការនៅថ្ងៃទី២៨ ខែធ្នូ ខាងមុខនេះ

បើយោងទៅតាមពាក្យចចាមអារ៉ាម ទូរស័ព្ទម៉ូដែល Xiaomi 12 នឹងមកដល់នៅថ្ងៃទី១២ ខែធ្នូ ប៉ុន្តែក្រោយពីក្រុមហ៊ុន Xiaomi បានប្រកាសពីថ្ងៃចេញជាផ្លូវការមក ដូចនេះទូរស័ព្ទត្រកូល Xiaomi 12 នឹងមកដល់នៅថ្ងៃទី២៨ ខែធ្នូ ដែលត្រូវជាថ្ងៃអង្គារ នាសប្តាហ៍ក្រោយនេះ។

ព្រឹត្តិការណ៍ដាក់បង្ហាញទូរស័ព្ទត្រកូល Xiaomi 12 នេះនឹងចាប់ផ្តែមពីម៉ោង 7:30នាទី យប់តទៅនៅក្នុងថ្ងៃអង្គារ សប្តាហ៍ក្រោយ ប៉ុន្តែក្រុមហ៊ុន Xiaomi មិនបានរៀបរាប់ច្បាស់លាស់ពីចំនួននៃទូរស័ព្ទត្រកូល Mi 12 ដែលនឹងដាក់បញ្ចេញនោះទេ ដោយយើងអាចដឹងបានថា ក្រុមហ៊ុននឹងដាក់បង្ហាញវាចំនួនបីម៉ូដែល ដែលមាន Xiaomi Vanilla 12, Xiaomi 12X និង Xiaomi 12 Pro។ 

ក្រោមហ៊ុន Xiaomi អាចនឹងដាក់បង្ហាញទូរស័ព្ទម៉ូដែល Xiaomi 12 Ultra មួយទៀត ក៏ប៉ុន្តែព័ត៌មានមួយនេះ មិនទាន់បានបញ្ជាក់ជាផ្លូវការពីក្រុមហ៊ុន Xiaomi នៅឡើយទេ។

សម្រាប់ព័ត៌មានបន្ថែម យើងមានតែត្រូវរង់ចាំដល់ថ្ងៃអង្គារ សប្តាហ៍ក្រោយ ដែលជាថ្ងៃក្រុមហ៊ុន Xiaomi ដាក់បង្ហាញទូរស័ព្ទត្រកូល Xiaomi 12 របស់ខ្លួនជាផ្លូវការ៕


ប្រភព: GSMArena

Post a Comment

To Top