របៀបវាយចម្លងអត្ថបទពីក្នុងក្រដាសឱ្យទៅក្នុងប្រភេទហ្វាល Word, PDF ដោយចំណាយរយៈពេលខ្លី!!

បើសិនជាអ្នកប្រកបការងារជាអ្នកសរសេរ ឬ វាយឯកសារ ឬធ្វើការងារការិយាល័យ នោះអ្នកនឹងត្រូវធ្វើជាចាំបាច់នូវការវាយបញ្ចូលអត្ថបទចូលទៅក្នុងកម្មវិធី Microsoft Word។ ការវាយអត្ថបទអាចនឹងចំណាយពេលវេលាយូរឬឆាប់អាស្រ័យទៅលើចំនួនពាក្យនៅក្នុងអត្ថបទផ្ទាល់។

សម្រាប់ថ្ងៃនេះ ក្រុមការងាររបស់យើង សូមណែនាំពីវិធីដែលជួយឱ្យអ្នកអាចចម្លងអត្ថបទពីក្រដាស់ខាងក្រៅទៅដាក់ក្នុងកម្មវិធី Microsoft Word បានដោយមិនចំណាយពេលវេលាសម្រាប់វាយអត្ថបទបញ្ចូលឡើយ។

+ ជំហានដំបូង សូមអ្នកទាញយកកម្មវិធី “Google Lens” នៅក្នុង Play Store ឬ App Store របស់អ្នក។

+ ជំហានបន្ទាប់ សូមអ្នកថតក្រដាសឯកសារដែលអ្នកត្រូវវាយបញ្ចូលចូលទៅក្នុងទូរស័ព្ទរបស់អ្នក។ បន្ទាប់មកសូមចូលទៅកាន់កម្មវិធី “Google Lens” រួចជ្រើសរើសយករូបភាពឯកសារដែលអ្នកបានថតនោះ។

+ ជំហានទី៣ កម្មវិធី “Google Lens” នឹងធ្វើការស្កេនរូបភាពរបស់អ្នកដើម្បីចាប់យកអក្សរដែលមាននៅលើរូប។ បន្ទាប់ពីកម្មវិធីនេះស្កេនស្គាល់ហើយ សូមអ្នកអូសប្រវែងអក្សរនៅក្នុងរូបភាពដើម្បីចម្លងអក្សរនៅក្នុងរូបភាពនោះ រួច Paste អក្សរទាំងអស់នោះចូលទៅកាន់កម្មវិធី Telegram របស់អ្នក (បញ្ជាក់អ្នកអាចផ្ញើអក្សរដែលអ្នកបានចម្លងរួច ទៅដាក់ក្នុងកម្មវិធីណាក៏បានឱ្យតែកម្មវិធីនោះមានតម្លើងនៅក្នុងកំព្យូទ័រ ឬ លេបថបរបស់អ្នកដើម្បីចម្លងវាចូលទៅក្នុងកម្មវិធី Microsoft Word)។

+ ជំហានចុងក្រោយ សូមអ្នកធ្វើការចម្លងអក្សរនៅក្នុងកម្មវិធី Telegram នៅក្នុងកំព្យូទ័រ ឬ លេបថតរបស់អ្នក បន្ទាប់មកសូមអ្នកធ្វើការ Paste វាចូលទៅកាន់កម្មវិធី Microsoft Word រួចអ្នកគ្រាន់តែកែតម្រូវបន្តិចបន្តួចជាការស្រេច។

ជំហានខាងលើអាចជាវិធីក្នុងការជួយសម្រាលការងាររបស់អ្នកបាន នៅពេលដែលអ្នកត្រូវការវាយអត្ថបទច្រើន៕

Post a Comment

To Top