ក្រុមហ៊ុន Vivo បានប្រកាសចេញនូវទូរស័ព្ទ Vivo Y55s 5G ជាមួយនឹងកម្លាំងថាមពលថ្មធំ!!
កាលពីមួយខែមុន យើងបានឃើញនូវព័ត៌មានលេចធ្លាយមួយចំនួន ដែលបង្ហាញពីលក្ខណៈសម្បត្តិត្រួសៗរបស់ទូរស័ព្ទ Vivo Y55s 5G ប៉ុន្តែនៅថ្ងៃនេះ ក្រុមហ៊ុន Vivo បានប្រកាសចេញនូវទូរស័ព្ទមួយនេះជាផ្លូវការហើយ ដែលរួមមានការបង្ហាញពីលក្ខណៈសម្បត្តិរបស់វាផងដែរ។
លក្ខណៈសម្បត្តិពិសេសរបស់ទូរស័ព្ទ Vivo Y55s 5G មួយនេះ គឺផ្តោតខ្លាំងទៅលើកម្លាំងថាមពលថ្ម ដែលវាបំពាក់មកជាមួយនឹងកម្លាំងថាមពលថ្មរហូតទៅដល់ 6,000 mAh ដែលជាទំហំថាមពលថ្មដ៏ធំបំផុត មិនធ្លាប់មានបំពាក់នៅលើទូរស័ព្ទរបស់ក្រុមហ៊ុន Vivo ពីមុនមកឡើយ។
ទូរស័ព្ទ Vivo Y55s 5G បំពាក់មកជាមួយនឹងបន្ទះឈីប Dimensity 700 និងភ្ជាប់មកជាមួយនឹងទំហំរ៉េម 8GB និងអង្គផ្ទុកទិន្នន័យ 128GB។
នៅផ្នែកខាងមុខទូរស័ព្ទ យើងឃើញមាននូវកាមេរ៉ាស៊ែលហ្វីមួយគ្រាប់ទំហំ 8 មេហ្កាភិចស៊ែល ដែលជាកាមេរ៉ាដំណក់ទឹកចោះលើកញ្ចក់អេក្រង់ LCD ទំហំ 6.58 អុីញ ដែលមានការបង្ហាញកម្រិតភាពច្បាស់ FullHD+។
បែរមកខ្នងខាងក្រោយវិញ ទូរស័ព្ទ Vivo Y55s 5G បំពាក់មកជាមួយនឹងលេនកាមេរ៉ាពីរគ្រាប់ ដែលកាមេរ៉ាគោលមានទំហំ 50 មេហ្កាភិចស៊ែល និងកាមេរ៉ាមួយគ្រាប់ទៀតប្រើសម្រាប់ថតវត្ថុជិតមានទំហំ 2 មេហ្កាភិចស៊ែល។ ទូរស័ព្ទរបស់ក្រុមហ៊ុន Vivo នេះដែរនឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 11 ដែលដើរនៅលើផ្ទៃប្រើប្រាស់ OriginOS 1.0។
ជាដំណឹងល្អសម្រាប់អ្នកប្រើប្រាស់ ទូរស័ព្ទ Vivo Y55s 5G ភ្ជាប់មកជាមួយនឹងរុន្ធដោតកាស 3.5mn (ក្រុមហ៊ុនផលិតទូរស័ព្ទខ្លះបានបំភ្លេចរន្ធនេះចោលនៅក្នុងឆ្នាំ២០២១) និងអាចទ្រទ្រង់ការសាកថ្មល្បឿនលឿនបានក្នុងកម្លាំង 18W តាមរយៈខ្សែសាក USB-C ផងដែរ៕
ប្រភព: GSMArena
Post a Comment