ទូរស័ព្ទ Vivo S12 Pro នឹងបំពាក់មកជាមួយភ្លើង LED ពីរគ្រាប់នៅផ្នែកខាងមុខ

ទូរស័ព្ទត្រកូល Vivo S12 នឹងមកដល់នៅថ្ងៃទី២២ ខែធ្នូ ខាងមុខនេះជាមួយនឹងការបំពាក់កាមេរ៉ាបីគ្រាប់នៅខាងក្រោយ និងកាមេរ៉ាពីរគ្រាប់នៅផ្នែកខាងមុខ។

ក្រុមហ៊ុន Vivo បានបង្ហោះវីដេអូខ្លី Teaser មួយអំពីទូរស័ព្ទត្រកូល S12 នៅក្នុងគេហទំព័រ Weibo របស់ខ្លួន ដែលបង្ហាញពីកាមេរ៉ាថតស៊ែលហ្វីនៅខាងមុខ។ នៅក្នុងវីដេអូខ្លីនោះ យើងអាចសង្កេតឃើញថា ទូរស័ព្ទត្រកូល S12 នឹងភ្ជាប់មកជាមួយកាមេរ៉ាមុខចំនួនពីរគ្រាប់ និងបន្ថែមដោយភ្លើង LED ពីរគ្រាប់នៅគែមទូរស័ព្ទដ៏ស្ដើងនៅផ្នែកខាងលើទៀតផង។

ក្នុងចំណោមកាមេរ៉ាមុខទាំងពីរនេះ អាចនឹងមានលេនកាមេរ៉ាមួយមានទំហំ 50 មេហ្កាភិចស៊ែល និងកាមេរ៉ាមួយទៀតអាចនឹងមានទំហំ 8 មេហ្កាភិចស៊ែល ដែលដើរតួជាលេន ultra wind-angle។ ក្រុមហ៊ុន Vivo បានធ្វើការផ្សព្វផ្សាយពីទូរស័ព្ទត្រកូល S12 នេះថា វានឹងមានភ្លើងចំនួនបួន ដែលមានន័យថាភ្លើង LED ទាំងពីរគ្រាប់នោះ អាចធ្វើការបញ្ចឹងពណ៌បានចំនួនបួនពណ៌។ 


ក្រុមហ៊ុន Vivo ក៏បានសន្យាផងដែរថា ទូរស័ព្ទត្រកូល S12 នេះនឹងនាំមកនូវភាពភ្ញាក់ផ្អើលដល់អ្នកប្រើប្រាស់ នៅពេលដែលវាលេចរូបរាងជាផ្លូវការ។


យោងទៅតាមពាក្យចចាមអារ៉ាម ទូរស័ព្ទ Vivo S12 Pro អាចនឹងបំពាក់មកជាមួយបន្ទះឈីប Dimensity 1200 បូករួមជាមួយអេក្រង់ OLED ទំហំ 6.5 អុីញ។ ចំណែកឯកម្លាំងថាមពលថ្មវិញ ទូរស័ព្ទម៉ូដែល S12 អាចនឹងបំពាក់មកជាមួយកម្លាំងថាមពលថ្មប្រហែល 4,200-4,300 mAh នឹងអាចទ្រទ្រង់ការសាកថ្មល្បឿនលឿនបានក្នុងកម្លាំង 44W៕


ប្រភព: GSMArena

Post a Comment

To Top