ក្រុមហ៊ុន Twitter បានដាក់បញ្ចេញមុខងារ Automatic Captions សម្រាប់ការមើលវីដេអូ

កាលពីថ្ងៃអង្គារម្សិលមិញនេះ ក្រុមហ៊ុន Twitter បានប្រកាសការពីមុខងារថ្មីរបស់ខ្លួនគឺ Automatic Captions ដែលជាមុខងារបង្ហាញអក្សរសម្រាប់វីដេអូនៅក្នុងកម្មវិធី Twitter។ 

មុខងារនេះដែរនឹងមានជាសកលសម្រាប់អ្នកប្រើប្រាស់នៅលើប្រព័ន្ធប្រតិបត្តិការ IOS និង Android និងសម្រាប់អ្នកប្រើប្រាស់នៅក្នុងវេបសាយផងដែរ នេះបើយោងតាមការបញ្ជាក់ពីក្រុមហ៊ុន Twitter ផ្ទាល់។

បើទោះបីជាយ៉ាងណាក៏ដោយ ក៏មុខងារនេះអាចលោតអក្សរដោយស្វ័យប្រវត្តិបានសម្រាប់តែវីដេអូដែលទើបនឹងបង្ហោះថ្មីៗនៅក្នុងកម្មវិធី Twitter តែប៉ុណ្ណោះ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុន Twitter បានប្រាប់ទៅកាន់ The Verge ថា គ្មានវិធីដែលអាចហាមឃាត់មុខងារនេះមិនឱ្យចាប់យកពាក្យមិនល្អបានទេ (ពាក្យអសុរស) ប៉ុន្តែក្រុមការងាររបស់ក្រុមហ៊ុន Twitter នឹងរិះរកវិធីដើម្បីកែប្រែមុខងារមួយនេះឱ្យបានល្អប្រសើរឡើង៕


ប្រភព: The Verge

Post a Comment

To Top