ក្រុមហ៊ុន TikTok អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបង្ហោះវីដេអូដែលមានកម្រិតភាពច្បាស់ 1080p បាននៅបណ្ដាប្រទេសមួយចំនួន

ថ្ងៃនេះ ក្រុមហ៊ុន TikTok បានប្រកាសអំពីកំណែទម្រង់ផ្លាស់ប្ដូរមួយចំនួនទៅលើកម្មវិធី TikTok សម្រាប់ទូរស័ព្ទរបស់ខ្លួន ហើយកំណែទម្រង់ទាំងនោះក៏រួមមានការកែលម្អគុណភាពវីដេអូ និងការបន្ថែម effects ខ្លះៗដើម្បីជាជំនួយដល់ការផលិតវីដេអូសម្រាប់អ្នកប្រើប្រាស់ផងដែរ។

ការផ្លាស់ប្ដូរដែលគួរឱ្យចាប់អារម្មណ៍នោះគឺការបង្កើនគុណភាពវីដេអូឱ្យឡើងដល់កម្រិតភាពច្បាស់ 1080p ប៉ុន្តែការផ្លាស់ប្ដូរមួយនេះ អាចប្រើប្រាស់បានសម្រាប់តែនៅក្នុងបណ្តាប្រទេសមួយចំនួនប៉ុណ្ណោះដែលក្រុមហ៊ុន TikTok បានជ្រើសរើស។ ដើម្បីអាប់ឡូតវីដេអូបានក្នុងកម្រិតភាពច្បាស់ 1080p អ្នកប្រើប្រាស់គ្រាន់តែចុចបើកនៅលើប៊ូតុង HD ជាការស្រេច។

បន្ថែមពីលើកំណែអាប់ដេតខាងលើ ឥឡួវនេះក្រុមហ៊ុន TikTok បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចប្រើមុខងារ Green Screen ជាមួយនឹង GIFs បាន។ អ្នកប្រើប្រាស់អាចជ្រើសរើសយក GIFs ដែលពួកគេពេញចិត្តនៅក្នុង  TikTok Partner GIFs ហើយបន្ទាប់មក អ្នកអាចយកវាមកដាក់ក្នុងវីដេអូ Green Screen បាន។

មិនទាន់អស់នោះទេ ក្រៅពីមុខងារខាងលើ ក្រុមហ៊ុន TikTok ក៏បានបន្ថែមមុខងារ Visual Enhancement ផងដែរ ដែលជាមុខងារជួយកែលម្អគុណភាពរូបភាពនៅក្នុងវីដេអូឱ្យមានសភាពច្បាស់ ដោយគ្រាន់តែចុចទៅលើប៊ូតុងតែមួយប៉ុណ្ណោះ៕


ប្រភព: GSMArena

Post a Comment

To Top