ក្រុមហ៊ុន Tesla អនុញ្ញាតឱ្យម្ចាស់រថយន្ត Tesla អាចសាកបញ្ចូលថ្មបានដោយឥតគិតថ្លៃ នៅស្ថានីយ៍មួយចំនួនក្នុងអំឡុងថ្ងៃបុណ្យណូអែល
ដោយសារតែម្ចាស់រថយន្ត Tesla កំពុងតែប្រឈមមុខនឹងស្ថានីយ៍សាកថ្មរថយន្ត ដែលមានមនុស្សច្រើនកកកុញ ដូចនេះក្រុមហ៊ុន Tesla ក៏នឹងកំពុងរិះរកវិធីសម្រួលដល់ការសាកថ្មសម្រាប់រថយន្ត Tesla នៅក្នុងអំឡុងថ្ងៃបុណ្យណូអែលខាងមុខ ដោយអនុញ្ញាតឱ្យម្ចាស់រថយន្តអគ្គិសនី Tesla អាចសាកបញ្ចូលថ្មដល់រថយន្តរបស់ខ្លួនបាន ទៅតាមស្ថានីយ៍សាកថ្មល្បឿនលឿនមួយចំនួន។
បើយោងទៅតាមសារព័ត៌មាន Electrek បានឱ្យដឹងថា ក្រុមហ៊ុន Tesla គ្រោងនឹងដាក់ស្ថានីយ៍សាកថ្មមួយចំនួន ឱ្យបម្រើសេវាកម្មសាកថ្មដល់ម្ចាស់រថយន្តអគ្គិសនី Tesla ដោយឥតគិតថ្លៃចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែធ្នូ ដែលស្ថិតនៅក្នុងអំឡុងពិធីបុណ្យណូអែល។
សម្រាប់ការផ្តល់ជូនការសាកបញ្ចូលថ្មដល់រថយន្តអគ្គិសនី Tesla ដោយឥតគិតថ្លៃនេះ នឹងអនុវត្តឡើងសម្រាប់ស្ថានីយ៍សាកថ្មមួយចំនួន ដែលស្ថិតនៅក្នុងរដ្ឋចំនួន ១១ ដែលក្រុមហ៊ុន Tesla បានជ្រើសរើស៕
ប្រភព: Engadget
Post a Comment