ឡានអគ្គីសនី Tesla Cybertruck ម៉ូដែលដំបូងនឹងបំពាក់មកជាមួយម៉ាសុីនចំនួនបួន!!
នៅពេលដែលក្រុមហ៊ុន Tesla ចាប់ផ្តើមដាក់លក់នូវរថយន្តអគ្គីសនីរបស់ខ្លួននៅក្នុងឆ្នាំ២០២២ ខាងមុខ រថយន្តអគ្គីសនី Tesla Cybertruck នឹងបំពាក់ជាមួយម៉ាសុីនចំនួនបួន។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla គឺលោក Elon Musk បានសរសេរនៅលើគណនី Twitter របស់លោកថា ឡាន Tesla ម៉ូដែល Cybertruck នឹងផ្តល់ជូននូវ ការបើកបរដោយខ្លួនឯង និងការគ្រប់គ្រងកម្លាំងបង្វិលជុំនៃកង់នីមួយៗដោយមានភាពច្បាស់លាស់ និងរហ័ស ។ លោកក៏បានបន្ថែមផងដែរថា រថយន្តអគ្គីសនីមួយចំនួននឹងបំពាក់ម៉ាសុីនភ្ជាប់ជាមួយទៅនឹងកង់នីមួយៗរបស់វាផ្ទាល់តែម្តង។
លោក Elon Musk ក៏បានបញ្ជាក់ម្តងទៀតផងដែរថា Cybertruck និងភ្ជាប់មកជាមួយនឹងចង្កូតទាំងនៅកង់ខាងក្រោយ និងកង់ខាងមុខ ដែលមានន័យថា អ្នកបើកឡាន Tesla Cybertruck អាចបញ្ជាចង្កូតបានទាំងកង់ខាងក្រោយ និងកង់ខាងមុខ។
ក្រុមហ៊ុន Tesla បានដកលក្ខណៈពិសេស និងតម្លៃរបស់ឡាន Cybertruck ចេញពីគេហទំព័ររបស់ខ្លួននៅក្នុងខែតុលានេះ ដែលការមកដល់របស់ឡាន Tesla Cybertruck អាចនឹងត្រូវចំណាយពេលយូរ ឬក៏អាចនឹងមកដល់នៅក្នុងឆ្នាំ២០២២៕
ប្រភព: Engadget
Post a Comment