ទូរស័ព្ទ Tecno Pova 5G នឹងបំពាក់មកជាមួយបន្ទះឈីប Dimensity 900!!

មុននឹងឈានចូលឆ្នាំ២០២២ ក្រុមហ៊ុន Tecno បានប្រកាសថា ខ្លួននឹងដាក់បញ្ចេញទូរស័ព្ទជំនាន់ចុងក្រោយរបស់ខ្លួនសម្រាប់ឆ្នាំ២០២១ នេះមួយគ្រឿងទៀតគឺ Tecno Pova 5G ដែលនឹងបំពាក់មកជាមួយបន្ទះឈីប Dimensity 900 5G។

ទូរស័ព្ទម៉ូដែល Pova 5G នឹងបំពាក់មកជាមួយអេក្រង់ IPS LCD ដែលមានទំហំ 6.9អុីញ ជាមួយនឹងល្បឿនអូសអេក្រង់ 120Hz។ សម្រាប់កម្លាំងថាមពលថ្មវិញ ទូរស័ព្ទមួយនេះភ្ជាប់មកជាមួយកម្លាំងថាមពលថ្មទំហំ 6,000mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 18W។ ទូរស័ព្ទនេះផងដែរ នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 11 នៅលើផ្ទៃប្រើប្រាស់ HiOS 8 ដែលផលិតចេញពីផ្ទះរបស់ Tecno ផ្ទាល់ផងដែរ។

ចំណែកឯផ្នែកខាងក្រោយវិញ ទូរស័ព្ទ Tecno Pova 5G បំពាក់មកជាមួយនឹងកាមេរ៉ាចំនួនពីរគ្រាប់ ដែលកាមេរ៉ាទីមួយមានទំហំ 50 មេហ្កាភិចស៊ែល ជាកាមេរ៉ាគោល និងកាមេរ៉ាមួយគ្រាប់ទៀតមានទំហំ 2 មេហ្កាភិចស៊ែល ដែលដើរតួជាលេនម៉ាក្រូថតវត្ថុជិតផង និងលេន depth sensor សម្រាប់ថតរូបភាពព្រាលផ្ទៃខាងក្រោយផង។

សម្រាប់កាមេរ៉ាស៊ែលហ្វីខាងមុខ ទូរស័ព្ទម៉ូដែល 5G មួយនេះ ប្រើប្រាស់លេនកាមេរ៉ាទំហំ 16 មេហ្កាភិចស៊ែលចំនួនមួយគ្រាប់ បូកផ្សំជាមួយនឹងភ្លើង LED ពីរគ្រាប់ដែលភ្ជាប់មកនៅក្នុងលេនកាមេរ៉ាទម្លុះអេក្រង់ផ្ទាល់តែម្តង។ ជាការរក្សាទុកដ៏ល្អ ទូរស័ព្ទមួយនេះក៏នៅតែរក្សាទុករន្ឋដោតកាស 3.5mn ផងដែរ។

ទូរស័ព្ទ Tecno Pova 5G នឹងនាំមកជាមួយជម្រើសរ៉េម 8GB និងអង្គផ្ទុកទិន្នន័យ 128GB តែមួយជម្រើសប៉ុណ្ណោះ។ ចំណែកឯតម្លៃ និងថ្ងៃចេញលក់ជាផ្លូវការ យើងមិនទាន់អាចដឹងបាននៅឡើយទេ ប៉ុន្តែវាអាចនឹងមកដល់នៅក្នុងពេលឆាប់ៗខាងមុខនេះ៕


ប្រភព: GSMArena


Post a Comment

To Top