វីដេអូ Squid Game In Real Life ទទួលបានចំនួនអ្នកមើលរហូតទៅដល់ 129លាន views ក្នុងរយៈពេល 6 ថ្ងៃ!!

នៅក្នុងកម្មវិធីក៏ដូចជាគេហទំព័រកម្សាន្តយូធូបប្រមូលផ្តុំទៅដោយវីដេអូជាច្រើនដែលបង្កើតឡើងដោយ YouTuber ឬ Content creator។ ក្នុងចំណោមអ្នកផលិតវីដេអូទាំងអស់នោះ យូធូបឆែណែល MrBeast ក៏ត្រូវបានគេស្គាល់ថាជាអ្នកផលិតវីដេអូដ៏ល្បីល្បាញមួយផងដែរ។

យូធូបឆែណែល MrBeast ដែលបង្កើតឡើងដំបូងដោយបុរសសញ្ជាតិអាមេរិកឈ្មោះ James Steven Donaldson និងក្រុមការងាររបស់លោក តែងតែចំណាយថវិកាជាច្រើន ដើម្បីផលិតនូវវីដេអូនីមួយៗឱ្យមានភាពទាក់ទាញ តួយ៉ាងគឺវីដេអូដែលមានចំណងជើងថា “Last To Take Hand Off $1,000,000 Keeps It” ដែល MrBeast បានផ្តល់ជូនប្រាក់រង្វាន់១លានដុល្លារសម្រាប់អ្នកដែលទទួលបានជ័យជម្នះនៅក្នុងវីដេអូនោះ។

មិនត្រឹមតែវីដេអូកម្សាន្តនោះទេ MrBeast ក៏បានផលិតនូវវីដេអូជាច្រើនទៀតដែលពាក់ព័ន្ធទៅនឹងអំពើសប្បុរសធម៌ដូចជា ផ្តល់ជូនផ្ទះសម្រាប់អ្នកមិនមានផ្ទះសម្បែង បង្កើតមូលនិធិ Team Trees (ជាមូលនិធិដាំដើមឈើឱ្យបាន 20លានដើម) បង្កើតមូលនិធិ Team Seas (ជាមូលនិធិប្រមូល និងសម្អាតកាកសំណល់សំរាមចេញពីទឹកសមុទ្រ) និងវីដេអូជាច្រើនទៀតដែលសុទ្ធសឹងតែជាវីដេអូសម្បុរសធម៌ ឬការចែករំលែកដល់អ្នកខ្វះខាត។

Team Trees

Team Seas


បន្ថែមពីនេះ កាលពីប្រាំមួយថ្ងៃមុន យូធូបឆែណែល MrBeast បានបង្ហោះនូវវីដេអូមួយដែលទទួលបានចំណាប់អារម្មណ៍ពីអ្នកតាមដានវីដេអូនៅជុំវិញពិភពលោក ដោយវីដេអូនោះមានចំណងជើងថា “$456,000 Squid Game In Real Life!” ដែល MrBeast បានបង្ហើបផងដែរថា លោកបានចំណាយថវិកាជាង ពីរលានដុល្លារក្នុងការរៀបចំផលិតវីដេអូនេះឡើង ហើយអ្នកដែលទទួលបានជ័យជម្នះនឹងទទួលបានទឹកប្រាក់រហូតទៅដល់ $456,000។ វីដេអូនោះដែរ ទទួលបានចំនួនអ្នកមើលរហូតទៅដល់ 42លាន views ក្នុងរយៈពេលត្រឹមតែ 24ម៉ោងតែប៉ុណ្ណោះ។

ឥឡូវនេះ វីដេអូ “$456,000 Squid Game In Real Life!” ទទួលបានចំនួនអ្នកមើលប្រមាណជា 129លាន views ក្នុងរយៈពេល 6 ថ្ងៃ ហើយចំនួនមួយនេះ ក៏នៅបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

ប្រភព: YouTube, MrBeast


Post a Comment

To Top