ក្រុមហ៊ុន SpaceX បានបាញ់បង្ហោះផ្កាយរណប Telescope របស់ NASA ដែលអាចឆ្លុះមើលប្រហោងខ្មៅ (Black Holes) បាន
រ៉ូក្កែត SpaceX Falcon 9 ត្រូវបានបាញ់បង្ហោះជាមួយនឹងផ្កាយរណប Imagine X-ray Polarimetry Explorer ដែលហៅកាត់ថា IXPE របស់ក្រុមហ៊ុន NASA។ ផ្កាយរណប IXPE នេះដែរបានប្រកាសចេញពីលើកដំបូងនៅក្នុងឆ្នាំ២០១៧ ដែលជាផ្កាយរណបដំបូងគេដែលមានសមត្ថភាពវាស់វែងប៉ូលនៃកាំរស្មី X ដែលលោហធាតុទាំងនោះមានប្រភពចេញពី ប្រហោងខ្មៅ (Black Holes) និងរ៉ូក្កែតនឺត្រុង (Neutron Stars)។
ផ្កាយរណបដែលមានទំហំស្មើនឹងទូរទឹកកកនេះ ភ្ជាប់មកជាមួយនឹង Telescopes ចំនួនបីដែលអាចតាមដានពេលវេលា ទិសដៅ និងកម្លាំងថាមពលនៃពន្លឺបាន។ នៅពេលដែល Telescopes ទាំងអស់នោះបានផ្តល់ទិន្នន័យមកគ្រប់ចំនួនហើយ ក្រុមហ៊ុន NASA អាចយកទិន្នន័យដែលទទួលបានទាំងអស់ ទៅបង្កើតជារូបភាពដែលអាចឱ្យពួកគេបានដឹងពីអាថ៌កំបាំង និងការដំណើរការរបស់វត្ថុដែលបញ្ចេញកម្មរស្មីអុិច។
ក្រុមហ៊ុន NASA សង្ឃឹមថា ផ្កាយរណបរបស់ពួកគេអាចនឹងជាស្ពានក្នុងការសិក្សាស្វែងយល់អំពីរចនាសម្ព័ន្ធរបស់ Crab Nebula ដែលជាសំណល់ supernova ដែលមានរ៉ូក្កែតនឺត្រុងវិលនៅចំកណ្តាល។
ផ្កាយរណប IXPE នឹងជួយដល់អ្នកវិទ្យាសាស្ត្រក្នុងការសង្កេតមើលប្រហោងខ្មៅ Black Holes និងទទួលបានការយល់ដឹងកាន់តែច្រើន ដែលវាជាចំណុចល្អសម្រាប់ផ្តល់ជាចំណេះដឹងទៅដល់មនុស្សជាតិ ឱ្យយល់ដឹងពីតំបន់លំហអាកាសដ៏ធំធេងដែលយើងមិនធ្លាប់បានដឹងពីមុនមក៕
ប្រភព: Engadget
Post a Comment