Sony Xperia Pro-I÷ ទូរស័ព្ទដែលមានអេក្រង់កំពូលរបស់ក្រុមហ៊ុនផលិតកាមេរ៉ា (Review)
កាលពីថ្ងៃទី០២ ខែធ្នូ ក្រុមហ៊ុនដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនជំនាញខាងផលិតកាមេរ៉ាឌីជីថល បានដាក់បញ្ចេញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនគឺ Sony Xperia Pro-I។ ដូចជាទូរស័ព្ទម៉ូដែល Xperia ដ៏ទៃទៀតដែរ បើទោះបីជាក្រុមហ៊ុន Sony ជំនាញខាងផលិតកាមេរ៉ាក្តី ប៉ុន្តែចំណុចដែរទាក់ទាញពីទូរស័ព្ទរបស់ក្រុមហ៊ុន Sony មួយនេះ បែរជាស្ថិតនៅលើអេក្រង់ទៅវិញ។
ចាប់ផ្តើមពីចំណុចខ្លាំងមុន ទូរស័ព្ទ Sony Xperia Pro-I បំពាក់មកជាមួយនឹងអេក្រង់ OLED ទំហំ 6.5អុីញ ខ្នាតកុន 21 ដោយ 9 ratio ដែលមានកម្រិតបង្ហាញ 1644×3840 pixels (4K)។ អេក្រង់បង្ហាញដែលគុណភាពថ្លៃនេះដែរក៏បំពាក់មកជាមួយនឹងល្បឿនអូសអេក្រង់ Refresh Rate 120Hz HDR បូកផ្សំជាមួយនឹងកម្រិតទឹកពណ៌ 1B colors ទៀតផង។ បន្ថែមពីលើអេក្រង់តម្លៃថ្លៃរបស់ Sony Xperia Pro-I នេះ ក្រុមហ៊ុន Sony ក៏បានក្រាលមកបន្ថែមជាមួយនឹងកញ្ចក់ការពារ Corning Gorilla Glass Victus ដែលអាចការពារពីការធ្លាក់ និងសឹកឆ្កូតបានផងដែរ។
មិនត្រឹមតែអេក្រង់របស់ Xperia Pro-I ទេដែលខ្លាំង សូម្បីតែកម្លាំងម៉ាស៊ីនដែលបំពាក់មកនៅក្នុងនេះក៏មិនខ្សោយដែរ។ ទូរស័ព្ទ Sony Xperia Pro-I បំពាក់មកជាមួយនឹងបន្ទះឈីបកំពូល Snapdragon 888 5G ដែលមានទំហំ 5nm និងបន្ថែមដោយ GPU Adreno 660។ ទូរស័ព្ទនេះដែរមានជម្រើសរ៉េមតែមួយប្រភេទគត់គឺចំនួន 12GB និងអង្គផ្ទុកទិន្នន័យ 512GB UFS 3.X និងអាចបន្ថែមម៉េមម៉ូរីខាងក្រៅបានផងដែរ។ ចំណែកឯកម្លាំងថ្មវិញ អ្នកអាចនឹងត្រូវការ Powerbank ដាក់តាមខ្លួនដោយសារតែទូរស័ព្ទ Sony Xperia Pro-I បំពាក់មកជាមួយនឹងទំហំថ្មត្រឹមតែ 4500mAh តែប៉ុណ្ណោះ ដែលធៀបទៅនឹងអេក្រង់ និងកម្លាំងម៉ាស៊ីនវាអាចនឹងត្រូវប្រើប្រាស់ថាមពលច្រើន។
ងាកមកកាន់ផ្នែកកាមេរ៉ាវិញ ទូរស័ព្ទដែលផលិតចេញពីក្រុមហ៊ុនផលិតកាមេរ៉ាមួយនេះ បំពាក់កាមេរ៉ាក្រោយចំនួនបួនគ្រាប់ដែលមាន÷
_ លេន 12 មេហ្កាភិចស៊ែល ជាលេនទូលាយ
_ លេន 12 មេហ្កាភិចស៊ែលមួយទៀត ជាលេន Telephoto ដែលប្រើសម្រាប់ថតហ្សូមវត្ថុដែលនៅឆ្ងាយ
_ លេន 12 មេហ្កាភិចស៊ែលចុងក្រោយ ជាលេន ultrawide (ថតរូបភាពបានកោនខ្លាំង)
_ និងលេនកូនពៅគេដែលមានទំហំ 0.3
មេហ្កាភិចស៊ែលនេះគឺជាលេន depth sensor (ប្រើសម្រាប់ជំនួយដល់ការថតព្រាលផ្ទៃខាងក្រោយ)។
កញ្ចប់កាមេរ៉ាខាងក្រោយនេះដែរ អាចថតវីដេអូបានក្នុងកម្រិត 4K@24/25/30/60/120fps HDR។
ចំពោះកាមេរ៉ាស៊ែលហ្វីខាងមុខ ទូរស័ព្ទ Sony Xperia Pro-I បំពាក់មកជាមួយកាមេរ៉ាខាងមុខទំហំ 8 មេហ្កាភិចស៊ែល wide HDR ដែលអាចថតវីដេអូបានក្នុងកម្រិត 1080p@30fps៕
ប្រភព: GSMArena
Post a Comment