ក្រុមហ៊ុន Samsung កំពុងដាក់បង្ហាញអេក្រង់ម៉ូនីទ័រ HDR10+ សម្រាប់លេងហ្គេម ដំបូងបង្អស់របស់ខ្លួនជាផ្លូវការ
ក្រុមហ៊ុន Samsung បានប្រកាសចេញពីអេក្រង់ម៉ូនីទ័រ របស់ខ្លួនដំបូងបង្អស់ ដែលទ្រទ្រង់បច្ចេកវិទ្យា HDR10+ សម្រាប់ការលេងហ្គេម ហើយអេក្រង់មួយនេះដែរក៏អាចជួយបំឡែងហ្គេម HDR10 ឱ្យទៅជាប្រភេទ HDR10+ បានផងដែរ។
បន្ថែមពីនេះ ក្រុមហ៊ុន Samsung ក៏បានចាប់ដៃគូសហការជាមួយនឹងក្រុមហ៊ុនផលិតវីដេអូហ្គេម Saber Interactive ដើម្បីនាំយកបច្ចេកវិទ្យា HDR10+ ឱ្យគាំទ្រជាមួយនឹងហ្គេម Redout 2 និង Pinbal FX សម្រាប់ធ្វើការដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍តាំងពិពណ៌បច្ចេកវិទ្យា CES 2022។
អេក្រង់ម៉ូនីទ័រ HDR10+ សម្រាប់លេងហ្គេមរបស់ក្រុមហ៊ុន Samsung មួយនេះ អាចជួយបន្ថែមដល់ការមើលកម្រិតរូបភាព Visual Metadata បានច្បាស់ជាងអេក្រង់ HDR10 (ដែលអាចបង្ហាញពន្លឺអេក្រង់បានខ្ពស់បំផុតរហូតទៅដល់បួនដង បើប្រៀបធៀបជាមួយអេក្រង់ HDR10 ធម្មតា)។ ក្រុមហ៊ុន Samsung បាននិយាយថា អេក្រង់មួយនេះអាចនឹងដំណើរការជាមួយនឹងល្បឿន Refresh rate លើសពី 120Hz ប៉ុន្តែក្រុមហ៊ុនមិនបានប្រាប់ពីព័ត៌មានលម្អិតនោះទេ។
មិនត្រឹមតែការបង្ហាញរូបភាពបានច្បាស់នោះទេ អេក្រង់ម៉ូនីទ័រ HDR10+ របស់ក្រុមហ៊ុន Samsung មួយនេះ ក៏បំពាក់មកជាមួយនឹងបច្ចេកវិទ្យា Dolby Vision Gaming ផងដែរ។ ដូចនេះ ទាំងការលេងហ្គេមជាមួយនឹងអេក្រង់ដែលមានការបង្ហាញរូបភាពកម្រិតខ្ពស់ អ្នកលេងហ្គេមក៏អាចទទួលបាននូវបទពិសោធន៍បន្ថែមនៃការស្តាប់សម្លេងដែលមានសូរសម្លេងច្បាស់ ដែលចេញពីអេក្រង់គុណភាពខ្ពស់មួយនេះផងដែរ៕
ប្រភព: The Verge
Post a Comment