ថេប្លេត Samsung Galaxy Tab A8 10.5 (2021) នឹងមកដល់នៅក្នុងអំឡុងខែមករា ឆ្នាំ២០២២ ខាងមុខនេះ
យើងបានលេចឮពីព័ត៌មានបែកធ្លាយមួយចំនួនអំពីថេប្លេតរបស់ក្រុមហ៊ុន Samsung គឺ Samsung Galaxy Tab A8 10.5 (2021) អស់រយៈពេលពីរទៅបីខែកន្លងមកហើយ ប៉ុន្តែក្រុមហ៊ុន Samsung មិនបានបញ្ចេញពីព័ត៌មានច្បាស់ការណាមួយអំពីថ្ងៃបញ្ចេញលក់ ក៏ដូចជាលក្ខណៈសម្បត្តិរបស់ថេប្លេតនោះនៅឡើយទេ។
បើយោងតាមព័ត៌មានលេចធ្លាយ យើងអាចដឹងបានត្រួសៗពីលក្ខណៈសម្បត្តិ តម្លៃ ក៏ដូចជាថ្ងៃបញ្ចេញនូវថេប្លេតនេះបាន ប៉ុន្តែព័ត៌មានលេចធ្លាយទាំងនេះ មិនអាចប្រាកដបានទាំងអស់ 100% នោះទេ។ ថេប្លេត Samsung Galaxy Tab A8 10.5 (2021) អាចនឹងភ្ជាប់មកជាមួយជម្រើសរ៉េម 3 ឬ 4GB និងមានជម្រើសអង្គផ្ទុកទិន្នន័យ 32/64 និង 128GB។ ចំពោះផ្នែកខាងមុខ វាអាចនឹងទទួលបានកាមេរ៉ាស៊ែលហ្វីមួយគ្រាប់ដែលមានទំហំ 5 មេហ្កាភិចស៊ែល បំពាក់នៅលើកញ្ចក់អេក្រង់ 10.5 អុីញ LCD ដែលមានកម្រិតបង្ហាញភាពច្បាស់ FullHD+។
ថេប្លេត Samsung Galaxy Tab A8 10.5 (2021) នឹងបំពាក់មកជាមួយ Speaker ចំនួនពីរគ្រាប់ និងនៅតែរក្សារុន្ធដោតកាស 3.5mn ដ៏ដែល។ រីឯកម្លាំងថាមពលថ្មវិញ ថេប្លេតរបស់ក្រុមហ៊ុន Samsung មួយនេះនឹងបំពាក់មកជាមួយកម្លាំងថាមពលថ្ម 7,040 mAh ប៉ុន្តែវាអាចគាំទ្រកម្លាំងសាកបានលឿន ឬក៏អត់គឺយើងមិនទាន់បានដឹងច្បាស់នៅឡើយទេ។
ចំពោះតម្លៃវិញ ក្រុមហ៊ុន Samsung អាចនឹងដាក់លក់ថេប្លេតមួយនេះនៅក្នុងទីផ្សារទ្វីបអ៊ឺរ៉ុបក្នុងតម្លៃ €230 ជាមួយនឹងជម្រើសពណ៌ចំនួនបី។ បើយោងតាមព័ត៌មានលេចធ្លាយបានបញ្ជាក់ថា ថេប្លេតនេះអាចនឹងដាក់លក់នៅក្នុងខែមករា ឆ្នាំ២០២២ ខាងមុខនេះ៕
ប្រភព: GSMArena
Post a Comment