បែកធ្លាយរូបភាពនៃការចាប់កាន់ដោយដៃនៃទូរស័ព្ទគំរូ Samsung Galaxy S22 Ultra

នាពេលថ្មីៗនេះ មានការបង្ហាញនៃរូបរាងរបស់ទូរស័ព្ទ Samsung Galaxy S22 Ultra ដោយការចាប់កាន់នឹងដៃផ្ទាល់។  ដូចទៅនឹងរូបភាពដែលយើងធ្លាប់ឃើញពីមុន ទូរស័ព្ទនេះមិនមែនជាទូរស័ព្ទ S22 Ultra ពិតនោះទេ ដោយវាគ្រាន់តែជាទូរស័ព្ទគំរូប៉ុណ្ណោះ ដែលគេឱ្យឈ្មោះថា Dummy Phone។ ហេតុនេះហើយ យើងមិនអាចប្រាកដបានទេថារូបគំរូដែលយើងបានឃើញនេះ វាអាចជារូបរាងរបស់ទូរស័ព្ទ Galaxy S22 Ultra ពិតឬក៏អត់នោះទេ។

បន្ថែមពីនេះ មានព័ត៌មានពាក់ព័ន្ធមួយចំនួនបានបង្ហាញថា ទូរស័ព្ទ Samsung Galaxy S22 Ultra អាចនឹងមានមួយម៉ូដែលដែលបំពាក់មកជាមួយទំហំអង្គផ្ទុកទិន្នន័យរហូតទៅដល់ 1TB។ ការដែលបំពាក់ទំហំអង្គផ្ទុកទិន្នន័យរហូតដល់ទៅ 1TB នេះមិនមែនជាលើកទីមួយរបស់ក្រុមហ៊ុន Samsung នោះទេ ដោយក្រុមហ៊ុន Samsung ក៏ធ្លាប់បានបំពាក់ទំហំអង្គផ្ទុកទិន្នន័យ 1TB នេះនៅលើទូរស័ព្ទ Samsung Galaxy S10+ ដែលចេញកាលពីឆ្នាំ២០១៩ ម្តងរួចមកហើយ។

នាពេលបច្ចុប្បន្ននេះ ទូរស័ព្ទដែលមានទំហំអង្គផ្ទុកទិន្នន័យ 1TB គឺមានតែមួយចំនួនតូចប៉ុណ្ណោះដែលមានទូរស័ព្ទ iPhone 13 Pro/Pro Max និងអាចជាទូរស័ព្ទ Realme GT 2 Pro ដែលនឹងមកដល់នាពេលឆាប់ៗខាងមុខនេះ៕


ប្រភព÷ GSMArena

Post a Comment

To Top