ទូរស័ព្ទ Samsung Galaxy Note10 series ទទួលបានកំណែអាប់ដេត One UI 4 beta ហើយ!!
ឥឡូវនេះ អ្នកប្រើប្រាស់ទូរស័ព្ទ Samsung ស៊េរី Galaxy Note 10 និង Note 10+ របស់ប្រទេសកូរ៉េខាងត្បូងអាចចុះឈ្មោះសម្រាប់ទទួលយកកំណែអាប់ដេត One UI 4 Beta បានហើយ។ អ្នកអាចចុះឈ្មោះតាមរយៈកម្មវិធី Samsung Members បាន ដែលជាកម្មវិធីសម្រាប់ចុះឈ្មោះ ដើម្បីអាចទទួលបានកំណែអាប់ដេតទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android 12 បាន បើសិនជាទូរស័ព្ទដៃរបស់អ្នក អាចគាំទ្រជាមួយនឹងវាបាន។
មិនមានការបញ្ជាក់ជាផ្លូវការណាមួយថា ទូរស័ព្ទ Galaxy Note ដែលផលិតនៅឆ្នាំ២០១៩ អាចទទួលបាននូវកំណែអាប់ដេតនេះដែរឬទេ ប៉ុន្តែយើងសង្ឃឹមថាគ្រឿងក្នុង Hardware ដែលបំពាក់នៅលើ Samsung Galaxy Note ដែលចេញកាលពីឆ្នាំ២០១៩ អាចនឹងនៅមានសម្ថភាពគ្រប់គ្រាន់ក្នុងការទ្រទ្រង់កំណែអាបដេតថ្មី។
បើយោងតាមព័ត៌មានបែកធ្លាយដែលចេញពីក្រុមហ៊ុន Samsung ទូរស័ព្ទ Samsung Galaxy Note 10 និង Galaxy Note 10+ អាចនឹងទទួលបានការអាប់ដេតទៅកាន់ផ្ទៃប្រើប្រាស់ OneUI4 ដែលមានស្ថេរភាពនៅពេលណាមួយក្នុងអំឡុងខែមករា៕
ប្រភព: GSMArena
Post a Comment