ក្រុមហ៊ុន Samsung នឹងដាក់បង្ហាញបន្ទះឈីប Exynos 2200 នៅក្នុងខែមករា ឆ្នាំ២០២២ ខាងមុខនេះ
ការមកដល់របស់បន្ទះឈីប Exynos 2200 ដែលផលិតចេញពីផ្ទះរបស់ក្រុមហ៊ុន Samsung នេះ អាចនឹងចំណាយពេលវេលាលឿនជាងការរំពឹងទុក ដោយបន្ទះឈីបមួយនេះនឹងប្រើប្រាស់ប្រភេទក្រាហ្វិកកាតរបស់ក្រុមហ៊ុន AMD ដែលនឹងបង្ហាញខ្លួននៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ។
នៅក្នុងថ្ងៃទី១១ ខែមករា ខាងមុខនេះ ក្រុមហ៊ុន Samsung អាចនឹងដាក់បង្ហាញទូរស័ព្ទ Samsung Galaxy S21 FE ជាមួយបន្ទះឈីបថ្មីនេះផ្ទាល់តែម្តង។
បើនិយាយពីទូរស័ព្ទ Samsung Galaxy S21 FE ទូរស័ព្ទមួយនេះនឹងបំពាក់មកជាមួយបន្ទះឈីប Snapdragon 888 ឬ បន្ទះឈីប Exynos 2100 ដែលវាអាស្រ័យលើទីផ្សារលក់ផ្ទាល់។ រីឯបន្ទះឈីប Exynos 2200 ថ្មីនេះវិញ អាចនឹងបំពាក់មកជាមួយទូរស័ព្ទ Samsung Galaxy S22 ដែលត្រូវបានគេរំពឹងថា អាចនឹងបង្ហាញខ្លួនជាផ្លូវការនៅអំឡុងខែកុម្ភៈ ខាងមុខ។
GPU ដែលនឹងបំពាក់មកជាមួយបន្ទះឈីប Exynos 2200 នេះគឺជាចំណុចលេចធ្លោគេ ដោយក្រុមហ៊ុន Samsung បានជ្រើសយក GPU RDNA2 ដែលស្ថិតនៅក្នុងប្រភេទ GPU AMD's RX 6000 ដែលយើងឃើញមានបំពាក់នៅលើម៉ាសុីនហ្គេម Xbox និង Playstation៕
ប្រភព÷ GSMArena
Post a Comment