បែកធ្លាយពីលក្ខណៈសម្បត្តិរបស់ទូរស័ព្ទ Realme 9i!!

យើងរំពឹងថាទូរស័ព្ទម៉ូដែល 9 របស់ក្រុមហ៊ុន Realme អាចនឹងចេញលក់នៅខែមករា ឆ្នាំ២០២២ ដែលអាចនឹងមានចំនួនបួនម៉ូដែល ដែលនៅក្នុងចំណោមនោះ មានការបែកធ្លាយពីលក្ខណៈសម្បត្តិរបស់ទូរស័ព្ទ Realme 9i តាមរយៈ ThePixel.vn ដែលជាប្រភពដែលអាចទុកចិត្តបាន។

បើយោងតាមប្រភពបែកធ្លាយបានបង្ហាញថា ទូរស័ព្ទ Realme 9i អាចនឹងបំពាក់អេក្រង់ LCD ដែលមានល្បឿនអូសអេក្រង់ (Refresh rate) 90Hz ជាមួយនឹងកម្រិតបង្ហាញភាពច្បាស់ FHD+។ ទូរស័ព្ទនេះដែរ អាចនឹងបំពាក់មកជាមួយនឹងបន្ទះឈីប Snapdragon 680 ដែលមានទំហំ 6nm ជាមួយនឹងម៉ូដឹម 4G និងប្រើប្រាស់ GPU Adreno 610។ ការលេចធ្លាយនេះ ក៏បានបង្ហាញបន្ថែមពីកាមេរ៉ាបីគ្រាប់ខាងក្រោយរបស់ទូរស័ព្ទ 9i ផងដែរ ដែលលេនដើមរបស់វាអាចនឹងមានទំហំ 50 មេហ្កាភិចស៊ែល។

ទូរស័ព្ទរបស់ក្រុមហ៊ុន Realme ម៉ូដែល 9 នេះ អាចនឹងមានចំនួនបួនម៉ូដែល ដែលអាចមាន Realme 9i, Realme 9, Realme 9 Pro និងម៉ូដែលកំពូលគឺ Realme 9 Pro+ ឬ Pro Max៕


ប្រភព: GSMArena

Post a Comment

To Top