ទូរស័ព្ទ Realme 9 Pro+ នឹងនាំមកជាមួយកម្លាំងសាកបញ្ចូលថ្ម 65W
ក្រុមហ៊ុន Realme កំពុងតែមមាញឹកក្នុងការនាំយកទូរស័ព្ទត្រកូល Realme 9 សម្រាប់ដាក់បញ្ចេញជាផ្លូវការនៅក្នុងពេលឆាប់ៗខាងមុខនេះ ដែលយើងអាចសន្និដ្ឋានបានថា ក្រុមហ៊ុន Realme នឹងបញ្ចេញទូរស័ព្ទត្រកូល Realme 9 នៅក្នុងខែមករា ឆ្នាំ២០២២។
ក្នុងចំណោមទូរស័ព្ទត្រកូល Realme 9 ទាំងអស់ មានទូរស័ព្ទចំនួនពីរម៉ូដែលដែលទទួលបានការចាប់អារម្មណ៍ជាងគេគឺ Realme 9i ដែលមានកម្លាំងថាមពលថ្ម 5,000mAh នឹងអាចគាំទ្រជាមួយបច្ចេកវិទ្យសាកថ្មល្បឿនលឿនកម្លាំង 33W បានទៀតផង។
ចំណែកឯទូរស័ព្ទមួយម៉ូដែលទៀតគឺធ្លាក់ទៅលើទូរស័ព្ទ Realme 9 Pro+ ដែលនឹងនាំមកជាមួយកម្លាំងសាកបញ្ចូលថ្មល្បឿនលឿន 65W។ បើយោងទៅតាមព័ត៌មានបែកធ្លាយ ទូរស័ព្ទម៉ូដែល Pro+ នេះនឹងភ្ជាប់មកជាមួយកាមេរ៉ាក្រោយទំហំ 50 មេហ្កាភិចស៊ែល និងកាមេរ៉ាស៊ែលហ្វីខាងមុខទំហំ 16 មេហ្កាភិចស៊ែល។
ទូរស័ព្ទ Realme 9 Pro+ អាចនឹងមកដល់ជាមួយបន្ទះឈីប Snapdragon 680 និងបំពាក់មកជាមួយអេក្រង់ទំហំ 6.5អុីញ ដែលមានកម្រិតបង្ហាញភាពច្បាស់ FHD+ បូករួមជាមួយនឹងល្បឿនអូសអេក្រង់ 90Hz ផងដែរ។ ទូរស័ព្ទនេះដែរ អាចនឹងបំពាក់មកជាមួយទំហំរ៉េម 8GB៕
ប្រភព: GSMArena
Post a Comment