ទូរស័ព្ទ Realme 8 Pro ទទួលបានកំណែអាប់ដេតទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android 12 នៅលើផ្ទៃប្រើប្រាស់ Realme UI 3.0 ជំនាន់សាកល្បងហើយ

កាលពីប៉ុន្មានថ្ងៃមុន ក្រុមហ៊ុន Realme បានប្រកាសពីផ្ទៃប្រើប្រាស់ថ្មីរបស់ខ្លួន Realme UI 3.0 ដែលដើរដោយប្រព័ន្ធប្រតិបត្តិការ Android 12 ហើយនឹងមានបំពាក់មកនៅលើទូរស័ព្ទម៉ូដែល GT Neo2។ ប៉ុន្តែឥឡូវនេះ ក្រុមហ៊ុន Realme ក៏បានបន្ថែមផងដែរថា ទូរស័ព្ទ Realme 8 Pro ក៏នឹងទទួលបាននូវកំណែអាប់ដេតផ្ទៃប្រើប្រាស់ថ្មីនេះផងដែរ។

សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ Realme 8 Pro នៅប្រទេសឥណ្ឌា និងក្រៅពីប្រទេសចិនវិញ អាចទាញយកកំណែអាប់ដេតជំនាន់សាកល្បងបានដោយចុចទៅលើ “Setting” > “Software update menu” > “Trail Version” > “Early Access” > “Apply Now” បន្ទាប់មកអ្នកនឹងទទួលបានការអនុញ្ញាតឱ្យធ្វើការតម្លើងទៅកាន់ផ្ទៃប្រើប្រាស់ជំនាន់សាកល្បង Realme UI 3.0 ដែលដើរដោយប្រព័ន្ធប្រតិបត្តិការ Android 12 ហើយ។

បន្ថែមពីនេះ អ្នកត្រូវតែប្រាកដថាទូរស័ព្ទ Realme 8 Pro របស់អ្នកមានលេខ build number: RMX3081_11.C.09 និងត្រូវមានកម្លាំងថាមពលថ្មយ៉ាងហោចណាស់ 60% ជាមួយនឹងអង្គផ្ទុកទិន្នន័យលើសពី 10GB មុនពេលដែលអ្នកទាញយក នឹងតម្លើងជាមួយនឹងផ្ទៃប្រើប្រាស់ថ្មីមួយនេះ៕


ប្រភព: GSMArena

Post a Comment

To Top