គម្រោង “Project Guardian” របស់ក្រុមហ៊ុន Twitter អាចជួយការពារអ្នកប្រើប្រាស់ល្បីៗពីការវាយប្រហារបាន

គម្រោងសម្ងាត់របស់ក្រុមហ៊ុន Twitter ដែលមានឈ្មោះថា “Project Guardian” គឺជាគម្រោងសម្រាប់ការពារអ្នកប្រើប្រាស់ដែលមានចំនួនអ្នកតាមដានច្រើន ពីការវាយប្រហារពីអ្នកស្អប់ ឬការត្រូលលេងជាដើម។ 

គម្រោងក៏ដូចជាប្រព័ន្ធ system មួយនេះនឹងធ្វើការស្រង់យកបញ្ជីឈ្មោះបុគ្គលល្បីៗដែលអាចជាតន្ត្រីករ អត្តពលិកអាជីព អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់ផ្សេងៗទៀតដែលមានចំនួនអ្នកតាមដានច្រើន ឱ្យស្ថិតក្នុងការការពារពីការវាយប្រហារណាមួយដែលអាចនឹងកើតមានឡើងពីសំណាក់អ្នកដែលមិនចូលចិត្ត។

បើយោងតាមការផ្សាយរបស់គេហទំព័រ Bloomberg បានបង្ហាញថា នៅពេលដែលក្រុមហ៊ុន Twitter ទទួលបានរបាយការណ៍នៃការបង្ហោះដែលមិនសមរម្យណាមួយ នោះក្រុមការងាររបស់ក្រុមហ៊ុន Twitter នឹងធ្វើការឆ្លើយតប ក៏ដូចជាដោះស្រាយជាមួយបញ្ហានោះបានលឿនដើម្បីអាចការពារអ្នកប្រើប្រាស់ដែលមានចំនួនអ្នកតាមដានច្រើន ពីការរាលដាលនៃចំនួនអ្នកប្រើបណ្តាញសង្គមទ្វីតធ័រ វាយប្រហារ និងការបញ្ចេញមតិប្រតិកម្មបែបគំរាមកំហែង ពីសំណាក់អ្នកដែលមិនចូលចិត្ត៕


ប្រភព: The Verge

Post a Comment

To Top