ទូរស័ព្ទ Poco X3 Pro ក្លាយជាទូរស័ព្ទដែលលក់ដាច់ជាងគេនៅក្នុងទ្វីបអឺរ៉ុប នាអំឡុងថ្ងៃ Black Friday
នាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Xiaomi គឺលោក Lu Weibing បានបង្ហោះនៅលើបណ្ដាញសង្គមរបស់លោកថា ទូរស័ព្ទដៃ Poco X3 Pro ទទួលបាននូវភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងទីផ្សារនៅប្រទេសប៉ែកអឺរ៉ុប។ ទូរស័ព្ទដៃរបស់ក្រុមហ៊ុន Xiaomi មួយនេះ បានក្លាយទៅជាស្មាតហ្វូនដែលលក់ដាច់បំផុតនៅលើគេហទំព័រ Amazon នៅក្នុងទីផ្សារប្រទេសអឺរ៉ុបខាងលិចដែលមានប្រទេសអេស្ប៉ាញ ប្រទេសបារាំង ប្រទេសអាល្លឺម៉ង់ ប្រទេសអុីតាលី ប្រទេសហូឡង់ និងចក្រភពអង់គ្លេស។
លោក Lu Weibing បានបង្ហោះសារជាមួយនឹងរូបភាពនៅក្នុងកម្មវិធីបណ្ដាញសង្គមរបស់លោក ដោយលោកបានបង្ហាញពីមោទនភាពរបស់ខ្លួនយ៉ាងខ្លាំង ដែលទូរស័ព្ទយីហោ Poco បានអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័សនៅក្នុងឆ្នាំ២០២១នេះ។
ទូរស័ព្ទ Poco X3 Pro បានដាក់លក់នៅក្នុងថ្ងៃ Black Friday ក្នុងតម្លៃ €179 សម្រាប់ជម្រើសរ៉េម 6GB និងអង្គផ្ទុកទិន្នន័យ 128GB និងតម្លៃប្រហែល €200-220 សម្រាប់ជម្រើសរ៉េម 8GB និងអង្គផ្ទុកទិន្នន័យ 256GB៕
ប្រភព: GSMArena
Post a Comment