ទូរស័ព្ទ OnePlus 10 Pro អាចនឹងនាំមកជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 80W
ជាដំណឹងល្អសម្រាប់អ្នកគាំទ្រផលិតផលរបស់ក្រុមហ៊ុន OnePlus ដោយនៅក្នុងអំឡុងខែក្រោយ ដែលត្រូវជាខែមករា នៃឆ្នាំ២០២២ ក្រុមហ៊ុន OnePlus អាចនឹងដាក់បញ្ចេញទូរស័ព្ទជំនាន់ថ្មីរបស់ខ្លួនគឺ OnePlus 10 Pro ហើយយើងអាចរំពឹងបានថា ក្រុមហ៊ុន OnePlus អាចនឹងដាក់បញ្ចេញម៉ូដែលថ្មីនេះ នៅក្នុងសប្តាហ៍ដំបូងនៃខែមករា ផ្ទាល់តែម្តង។
បន្ថែមពីនេះ ក្រុមហ៊ុន OnePlus ក៏ទើបតែទទួលបានវិញ្ញាបនបត្រ 3C ដែលបានបញ្ជាក់ថា ទូរស័ព្ទ OnePlus 10 Pro នឹងគាំទ្រជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿនរហូតដល់ទៅកម្លាំង 80W តាមរយៈខ្សែសាក។
បើប្រៀបធៀបជាមួយនឹងទូរស័ព្ទរបស់ក្រុមហ៊ុន OnePlus ម៉ូដែលមុន ទូរស័ព្ទទាំងនោះអាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនបានក្នុងកម្លាំង 65W ដែលក្រុមហ៊ុន OnePlus ឱ្យឈ្មោះថា Warp Charge 65។ ដូចនេះ សម្រាប់បច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 80W អាចនឹងត្រូវបានក្រុមហ៊ុន OnePlus ឱ្យឈ្មោះវាថា Warp Charge 80។
បើយោងតាមពាក្យចចាមអារ៉ាម និងព័ត៌មានលេចធ្លាយដែលយើងទទួលបាន ទូរស័ព្ទ OnePlus 10 Pro អាចនឹងបំពាក់មកជាមួយបន្ទះឈីប Snapdragon 8 ជំនាន់ទី១ និងប្រើប្រាស់បន្ទះអេក្រង់ AMOLED ទំហំ 6.7អុីញ ដែលមានកម្រិតបង្ហាញភាពច្បាស់ QHD+ ជាមួយនឹងល្បឿនអូសអេក្រង់ 120Hz ផងដែរ។ ទូរស័ព្ទមួយនេះក៏អាចនឹងបំពាក់មកជាមួយកម្លាំងថាមពលថ្ម 5,000 mAh ដែលអាចទ្រទ្រង់បច្ចេកវិទ្យាសាកថ្មដោយមិនប្រើខ្សែបានរហូតដល់ទៅកម្លាំង 50W (50W Wireless Charging)៕
ប្រភព÷ Engadget
Post a Comment