អេក្រង់បង្ហាញថ្លា OLED របស់ក្រុមហ៊ុន LG អាចធ្វើការបង្ហាញជាផ្ទាំងគំនូរបាន

គ្មានអ្វីដែលគួរឱ្យភ្ញាក់ផ្អើល ជាសជាងការដាក់បង្ហាញនូវគំរូអេក្រង់ថ្លារបស់ក្រុមហ៊ុន LG នោះទេ ដោយបច្ចេកវិទ្យាមួយនេះប្រៀបបានដូចទៅនឹងបច្ចេកវិទ្យាមកពីអនាគតផងដែរ។ បើយោងតាមការរាយការណ៍ពីសារព័ត៌មាន The Verge បានឱ្យដឹងថា ក្រុមហ៊ុន LG Display បានដាក់បង្ហាញនូវគំរូអេក្រង់ចុងក្រោយរបស់ខ្លួន ដែលជាប្រភេទអេក្រង់ OLED មានកម្រិតបង្ហាញភាពច្បាស់ 1080p និងដំណើរការដោយបច្ចេកវិទ្យា Manufacturing ជំនាន់ទីប្រាំបី។

អេក្រង់ថ្លាដែលគួរឱ្យចាប់អារម្មណ៍មួយនោះត្រូវបានក្រុមហ៊ុន LG ឱ្យឈ្មោះថា OLED Shelf ដែលវាបំពាក់មកជាមួយអេក្រង់ទំហំ 55អុីញ ដែលអាចផ្លាស់ប្ដូរបានចំនួនពីរ (Two Transparent OLED displays) ដែលមួយត្រូវបានបំពាក់មកនៅចំពីលើ និងមួយទៀតបំពាក់មកពីខាងក្រោមជាប់ជាមួយនឹងតុ។ 

គំនិតនៃការបង្កើតនូវបន្ទះអេក្រង់នេះឡើងគឺដើម្បីដាក់បង្ហាញនូវរូបគំនូរនៅអេក្រង់ខាងលើ និងបន្ថែមអក្សរ Description នៅអេក្រង់ខាងក្រោម។ បន្ថែមពីនេះ នៅពេលដែលអ្នកបិទអេក្រង់ទាំងពីរនោះ អ្នកក៏អាចមើលឃើញរូបស្រមោលពីក្រោយអេក្រង់នោះផងដែរ។

ចំណែកឯអេក្រង់បង្ហាញមួយបែបទៀត ត្រូវបានរចនាឡើងសម្រាប់ជាជំនួយដល់ការដាក់តាំងពិពណ៌ផលិតផល ដោយអ្នកអាចដាក់ផលិតផលរបស់អ្នកនៅពីក្រោយអេក្រង់ និងធ្វើការបន្ថែមនូវ Effects ដូចជា ផ្សែង VFX សម្រាប់ធ្វើឱ្យផលិតផលរបស់អ្នក កាន់តែទទួលបានការចាប់អារម្មណ៍ផងដែរ៕



ប្រភព: Engadget

Post a Comment

To Top