Nubia Red Magic 6 Pro÷ ស្មាតហ្វូន Gaming ដែលមានកម្លាំងម៉ាសុីនខ្លាំង!!
ឆ្នាំ២០២១ គឺជាឆ្នាំដែលក្រុមហ៊ុនផលិតស្មាតហ្វូនទាំងអស់បញ្ចេញទូរស័ព្ទដៃរបស់គេរៀងខ្លួន ដោយក្នុងចំណោមក្រុមហ៊ុនទាំងអស់នោះ ក៏មានវត្តមានក្រុមហ៊ុន ZTE ផងដែរ។ នៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០២១ ក្រុមហ៊ុន ZTE បានប្រកាសចេញទូរស័ព្ទដៃ Gaming ដែលមានកម្លាំងម៉ាសុីនខ្លាំងមួយគឺ Red Magic 6 Pro ដែលបំពាក់មកជាមួយនឹងបន្ទះឈីប Snapdragon 888 5G។ បើទោះបីជាក្រុមហ៊ុន ZTE បានបញ្ចេញទូរស័ព្ទនោះនៅពាក់កណ្តាលដើមឆ្នាំ២០២១ យ៉ាងណាក្តី ក៏ទូរស័ព្ទ Red Magic 6 Pro នៅតែចាត់ទុកជាទូរស័ព្ទដែលមានកម្លាំងម៉ាសុីនខ្លាំងមួយក្នុងឆ្នាំ២០២១ នេះ។
ដូចការបង្ហាញជូនខាងលើ ទូរស័ព្ទ Red Magic 6 Pro បំពាក់មកជាមួយនឹងបន្ទះឈីបកំពូល Snapdragon 888 5G ជាមួយនឹងជម្រើសរ៉េមពី 12GB ដល់ 18GB និងមានជម្រើសអង្គផ្ទុកទិន្នន័យ 128GB, 256GB និង 512GB UFS 3.1។ ទូរស័ព្ទនេះដែរ បំពាក់មកជាមួយនឹងអេក្រង់ AMOLED 6.8 អុីញ 1B colors ដែលមានកម្រិតបង្ហាញ 1080×2400 ភីចសែល និងមានល្បឿនអូសអេក្រង់ Refresh rate 165Hz។ បន្ថែមពីលើអេក្រង់ដែលមានគុណភាពខ្ពស់មួយនេះ Red Magic 6 Pro ក៏ក្រាលបន្ថែមពីលើដោយកញ្ចក់ការពារ Corning Gorilla Glass ផងដែរ។
បន្ថែមពីលើកម្លាំងម៉ាស៊ីនដែលមានកម្លាំងខ្លាំង ទូរស័ព្ទ Gaming Nubia Red Magic 6 Pro បំពាក់មកជាមួយនឹងកម្លាំងថាមពលថ្ម 5050mAh និងអាចសាកបញ្ចូលទឹកវិញបានរហូតដល់កម្លាំងសាក 120W (បើយោងតាមការផ្សាយរបស់ ZTE វាអាចសាកបញ្ចូលកម្លាំងថ្មវិញបាន 50% ក្នុងរយៈពេល 5នាទី)។
ចូលមកកាន់កាមេរ៉ាវិញ ទូរស័ព្ទ Red Magic 6 Pro នឹងបំពាក់មកជាមួយកាមេរ៉ាស៊ែលហ្វីខាងមុខទំហំ 8 មេហ្កាភិចស៊ែល HDR និងអាចថតវីដេអូបានកម្រិត 1080@30fps។ ចំពោះកាមេរ៉ាក្រោយវិញ ទូរស័ព្ទហ្គេមមួយនេះ នឹងបំពាក់មកជាមួយកាមេរ៉ាគោល 64 មេហ្កាភិចស៊ែល លេនកាមេរ៉ាទូលាយ 8 មេហ្កាភិចស៊ែល និងលេនកាមេរ៉ា 2 មេហ្កាភិចស៊ែលទៀតសម្រាប់ថតវត្ថុជិត។ កញ្ចប់កាមេរ៉ាខាងក្រោយនោះ អាចថតវីដេអូបានរហូតទៅដល់ 8K@30fps៕
ប្រភព: GSMArena
Post a Comment