ជាដំណឹងដ៏គួរឱ្យសោកសៅ អ្នកបង្កើត NES និង SNES គឺលោក Masayuki Uemura បានទទួលមរណភាពហើយ
នេះគឺជាពេលវេលាដ៏សោកសៅមួយសម្រាប់អ្នកលេងហ្គេម បន្ទាប់ពីមានការរាយការណ៍ពីសារព័ត៌មាន Kotaku ថា លោក Masayuki Uemura ដែលជាអ្នកបង្កើត Famicom និង Super Famicom (ដែលហៅកាត់ថា NES និង SNES) បានទទួលមរណភាពក្នុងអាយុ 76 ឆ្នាំរបស់លោកហើយ។
គាត់បានចាប់ផ្តើមធ្វើការដំបូងឱ្យក្រុមហ៊ុន Sharp ដែលជាកន្លែងលក់ផ្ទាំងសូឡា និងឧបករណ៍បច្ចេកវិទ្យាចាប់ពន្លឺ ប៉ុន្តែការចងចាំដ៏ធំបំផុតរបស់លោក គឺនៅពេលដែលលោកចូលធ្វើការនៅក្នុងក្រុមហ៊ុនផលិតហ្គេម Nintendo ដែលលោកបានធ្វើឱ្យឧស្សាហកម្មផលិតវីដេអូហ្គេមមួយនេះបានដំណើរការល្អឡើងវីញបន្ទាប់ពីការជាប់គាំងនៅក្នុងឆ្នាំ១៩៨៣។
លោក Masayuki Uemura បានជួយពង្រីកវិស័យឧស្សាហកម្មបច្ចេកវិទ្យានៅក្នុងប្រទេសជប៉ុន ដោយលោកបានធ្វើឱ្យក្រុមហ៊ុន Nintendo ក្លាយទៅជាក្រុមហ៊ុនដ៏មានឥទ្ធិពលក្នុងការផលិតវីដូហ្គេមអេឡិចត្រូនិកមួយនៅក្នុងសកលលោក និងនៅក្នុងប្រទេសជប៉ុន។ លោក និងក្រុមការងាររបស់លោកក៏បានផលិតនូវឧបករណ៍ហ្គេមសម្រាប់ភ្ជាប់ទៅនឹងទូរទស្សន៍ដំបូងគេបំផុត សម្រាប់ក្រុមហ៊ុន Nintendo ផងដែរ។
ប្រភព: Engadget
Post a Comment