ក្រុមហ៊ុន Meta កំពុងតែព្យាយាមស្វែងរកអ្នកដែលបានបង្កើតគេហទំព័រក្លែងបន្លំប្រមាណជាង 39,000 គេហទំព័រ

ក្រុមហ៊ុន Meta កំពុងតែចាត់វិធានការផ្លូវច្បាប់ដើម្បីធ្វើការតាមរកអ្នកដែលបានបង្កើតវេបសាយបន្លំ ឬគេហទំព័រទំព័រក្លែងក្លាយជាទ្រង់ទ្រាយធំ។ កាលពីថ្ងៃចន្ទ ក្រុមហ៊ុនបានដាក់ពាក្យបណ្តឹង ដើម្បីស្វែងរកអត្តសញ្ញាណនៃក្រុមមនុស្សដែលបានបង្កើតគេហទំព័រជាង 39,000 សម្រាប់ធ្វើការបោកបញ្ឆោតអ្នកប្រើប្រាស់កម្មវិធី Facebook, Instagram និង WhatsApp ឱ្យប្រាប់ពីព័ត៌មានសម្ងាត់ទៅដល់ពួកគេ។

ក្រុមហ៊ុន Meta បាននិយាយថា អ្នកបោកប្រាស់ទាំងអស់នោះ បានប្រើប្រាស់សេវាបញ្ជូនត Ngrok ដើម្បីជាស្ពានសម្រាប់ឱ្យអ្នកប្រើប្រាស់កម្មវិធីទាំងបីខាងលើ ធ្វើការចុចចូលទៅកាន់គេហទំព័ររបស់ពួកគេ ហើយជនឆបោកទាំងអស់នោះ អាចធ្វើការលាក់បាំងអត្តសញ្ញាណរបស់ខ្លួនបាន។ 

ឧទាហរណ៍: គេហទំព័រមួយនេះបានធ្វើការរចនាឡើងឱ្យដូចទៅនឹងគេហទំព័រ PayPal ប៉ុន្តែវាមិនមែនជាគេហទំព័ររបស់ក្រុមហ៊ុន PayPal នោះទេ ដោយជនក្លែងបន្លំបានបង្កើតវាដើម្បីទាញយកព័ត៌មានសម្ងាត់ពីអ្នក


ក្រុមហ៊ុន Meta ក៏បានបន្ថែមផងដែរថា សេវាកម្មបញ្ជូនតមួយនេះ អាចធ្វើការលាក់បាំងអត្តសញ្ញាណរបស់ពួកគេបាន ដូចនេះចាប់ពីខែមីនាតទៅ ក្រុមហ៊ុននឹងចាប់ផ្តើមធ្វើការបិទនូវវេបសាយ URLs ណាដែលប្រើប្រាស់សេវាកម្មបញ្ជូនតនេះ។

នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុនបានប្រកាសធ្វើការគំរាមកំហែងដល់អ្នកក្លែងបន្លំវេបសាយទាំងអស់នោះ ដោយសកម្មភាពនេះ ត្រូវបានក្រុមហ៊ុន Meta អនុវត្តតាំងពីឆ្នាំ២០១៩ និងឆ្នាំ២០២០ រួចមកហើយ៕


ប្រភព: Engadget

Post a Comment

To Top