ទូរស័ព្ទ iQOO 9 និង iQOO 9 Pro នឹងគាំទ្រការសាកបញ្ចូលថ្មបានរហូតដល់កម្លាំង 120W
ខណៈពេលដែលយើងកំពុងរង់ចាំការមកដល់របស់ទូរស័ព្ទត្រកូល iQOO Neo5s ដែលនឹងបង្ហាញខ្លួននៅថ្ងៃទី២០ ខែធ្នូ ខាងមុខនេះ ឥឡូវស្មាតហ្វូនម៉ូដែល iQOO 9 និង iQOO 9 Pro បានទទួលការបញ្ជាក់ 3C របស់ប្រទេសចិនលើការបំពាក់បច្ចេកវិទ្យាសាកថ្មល្បឿនលឿនរហូតទៅដល់កម្លាំង 120W ហើយ។
ទូរស័ព្ទ iQOO 9 នឹងបំពាក់មកជាមួយកម្លាំងថាមពលថ្មទំហំ 4,550mAh និងសម្រាប់ម៉ូដែល Pro វិញអាចនឹងបំពាក់មកជាមួយនឹងកម្លាំងថាមពលថ្មលើសគ្នាបន្តិចដែលស្មើនឹងទំហំ 4,700mAh។ លក្ខណៈពិសេសរបស់ទូរស័ព្ទទាំងពីរម៉ូដែលខាងលើនេះ គឺវាអាចនឹងបំពាក់មកជាមួយកញ្ចក់អេក្រង់ AMOLED ដែលមានល្បឿនអូសអេក្រង់ 120Hz និងបន្ថែមពីនេះ វាក៏នឹងបំពាក់មកជាមួយនឹងបន្ទះឈីប Snapdragon 8 ជំនាន់ទីមួយ ជាមួយនឹងប្រភេទកាមេរ៉ា micro-gimbal ផងដែរ។
សម្រាប់ថ្ងៃបញ្ចេញលក់វិញ យើងអាចសន្និដ្ឋានបានថាទូរស័ព្ទត្រកូល iQOO 9 នេះនឹងធ្វើការដាក់លក់នៅអំឡុងខែមករា ឆ្នាំ២០២២ ខាងមុខនេះ៕
ប្រភព: GSMArena
Post a Comment