ទូរស័ព្ទ iPhone 14 ស៊េរីអាចនឹងបំពាក់មកជាមួយកាមេរ៉ាទម្លុះអេក្រង់ (Punch-hole)!!

ខណ:ពេលដែលក្រុមហ៊ុន Apple កំពុងដោះស្រាយនូវឧបសគ្គនៃការផ្គត់ផ្គង់វត្ថុធាតុដើមពីខាងក្រៅ មានប្រភពព័ត៌មានរាយការណ៍ពីប្រទេសកូរ៉េមួយបានលើកឡើងថា ទូរស័ព្ទ iPhone ម៉ូដែល Pro ដែលនឹងត្រូវបញ្ចេញនៅឆ្នាំក្រោយ នឹងនាំមកជាមួយកាមេរ៉ាស៊ែលហ្វីទម្លុះអេក្រង់ទំហំ 48 មេហ្កាភិចស៊ែល។

ទូរស័ព្ទ iPhone 14 ដែលមានអាក្រង់ទំហំ 6.06 អុីញ និងទូរស័ព្ទ iPhone 14 Pro Max ដែលមានអេក្រង់ទំហំ 6.7 អុីញត្រូវបានគេរំពឹងថា ទូរស័ព្ទទាំងពីរនេះអាចនឹងប្រើប្រាស់បន្ទះអេក្រង់ LG OLED Display LTPO ដែលមានល្បឿនអូសអេក្រង់ 120Hz ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន LG ផ្ទាល់។

ក្រុមហ៊ុន Apple ក៏ត្រូវបានគេរំពឹងផងដែរថា ក្រុមហ៊ុនផលិតទូរស័ព្ទរបស់សហរដ្ឋអាមេរិកមួយនេះ នឹងធ្វើការនាំយកនូវទូរស័ព្ទ iPhone ម៉ូដែល iPhone SE ទៅក្នុងឆ្នាំ២០២២ ម្តងទៀត ជាមួយនឹងការបន្ថែមនូវសេវាទ្រទ្រង់អ៊ីនធើណែត 5G៕


ប្រភព: GSMArena

Post a Comment

To Top