ទូរស័ព្ទ iPhone 14 Pro អាចនឹងបំពាក់មកជាមួយកាមេរ៉ាទំហំ 48 មេហ្កាភិចស៊ែល
ក្រុមហ៊ុន Apple បានប្រើប្រាស់លេនកាមេរ៉ាទំហំ 12 មេហ្កាភិចស៊ែល សម្រាប់ទូរស័ព្ទរបស់ខ្លួនជាច្រើនជំនាន់មកហើយ ឥឡូវនេះយើងអាចរំពឹងថា ក្រុមហ៊ុន Apple នឹងព្យាយាមស្វែងរកអ្វីដែលថ្មី ឬក៏នាំយកប្រភេទកាមេរ៉ាថ្មីសម្រាប់ទូរស័ព្ទម៉ូដែល iPhone 14 របស់ខ្លួននាពេលអនាគត។
បើយោងទៅតាមព័ត៌មានមួយចំនួនបានបង្ហាញថា ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Apple ដែលមានឈ្មោះថា Cupertino កំពុងតែធ្វើការពិចារណាក្នុងការនាំយកលេនកាមេរ៉ាទំហំ 48 មេហ្កាភិចស៊ែល មកបំពាក់លើទូរស័ព្ទ iPhone 14 Pro។
លេនកាមេរ៉ាទំហំ 48 មេហ្កាភិចស៊ែលនេះ នៅតែផ្តិតយករូបភាពទំហំ 12 មេហ្កាភិចស៊ែលដដែល ដោយវាប្រើប្រាស់នូវមុខងារ Pixel-binning ដែលអនុញ្ញាតឱ្យលេនកាមេរ៉ាមួយនេះ អាចផ្តិតយក និងគណនាកម្រិតរូបភាពបានច្បាស់ជាង។
បើយោងទៅតាមសម្តីរបស់លោក Ming-Chi Kuo (ជាអ្នកវិភាគទៅលើរឿងបច្ចេកវិទ្យា ឬពីការបញ្ចេញឧបករណ៍បច្ចេកវិទ្យានាពេលអនាគត) បាននិយាយថា ក្រុមហ៊ុន Apple អាចនឹងអនុញ្ញាតឱ្យម្ចាស់ទូរស័ព្ទ iPhone 14 Pro អាចផ្តិតយករូបភាពទំហំ 48 មេហ្កាភិចស៊ែលបានផ្ទាល់តែម្តង ប៉ុន្តែសម្រាប់ព័ត៌មានច្បាស់លាស់ យើងមានតែចាំតាមដាននៅពេលខាងមុខបន្តទៅទៀត៕
ប្រភព: GSMArena
Post a Comment