ទូរស័ព្ទដែលអាចបត់បានរបស់ក្រុមហ៊ុន Huawei ត្រូវបានបង្ហាញខ្លួននៅក្នុងការថតទស្សនាវដ្ដី Harper's Bazaar

ចំពោះទូរស័ព្ទដែលមានអេក្រង់អាចបត់បាននេះ មិនមែនជារឿងថ្មីសម្រាប់ក្រុមហ៊ុន Huawei ឡើយ ដោយក្រុមហ៊ុនធ្លាប់បានបញ្ចេញទូរស័ព្ទដែលអាចបត់បានរបស់ខ្លួនចំនួនបីម៉ូដែលរួចមកហើយដែលមាន ទូរស័ព្ទ Mate X, Mate Xs និង Mate X2។ ទូរស័ព្ទទាំងបីម៉ូដែលនោះ ត្រូវបានរចនា និងបង្កើតឡើងដោយស្រដៀងទៅនឹង Samsung Galaxy Fold ដែលជាកូនថេប្លេតដែលអាចបត់បញ្ឈរបានរបស់ក្រុមហ៊ុន Samsung ដែរ។


ថ្មីៗនេះ ក្រុមហ៊ុន Huawei បានចាប់ផ្ដើមបញ្ចេញនូវទូរស័ព្ទដែលអាចបត់បានរបស់ខ្លួនមួយម៉ូដែលទៀត ដែលមានលក្ខណៈរូបរាងស្រដៀងទៅនឹង Galaxy Flip របស់ក្រុមហ៊ុន Samsung។ យើងអាចឃើញពីរូបរាងរបស់ Huawei P50 Pocket បាន ដោយសារតែការថតម៉ូដដែលចេញផ្សាយដោយទស្សនាវដ្ដី Harper's Bazaar ប្រចាំប្រទេសចិន។

ទូរស័ព្ទដែលអាចបត់បានរបស់ក្រុមហ៊ុន Huawei នេះត្រូវបានឱ្យឈ្មោះថា Huawei P50 Pocket ដែលត្រូវបានកាន់ថតដោយតារាសម្តែង ក៏ដូចជាតារាចម្រៀងជនជាតិចិន Guan Xiaotong។ បើយោងទៅតាមរូបភាពរបស់ទូរស័ព្ទនោះវាមានទំហំធំគួរសម ដែលយើងឃើញមានកញ្ចក់អេក្រង់តូចមួយសម្រាប់បង្ហាញពីពេលវេលា និងសារជូនដំណឹង ជាមួយនឹងលេនកាមេរ៉ាបួនគ្រាប់នៅពីលើកញ្ចក់អេក្រង់នោះ។

    

យើងអាចដឹងពីលក្ខណៈសម្បត្តិ និងរូបរាងរបស់ទូរស័ព្ទដែលអាចបត់បាននេះកាន់តែច្បាស់បាននៅពេលដែលក្រុមហ៊ុន Huawei ធ្វើការដាក់បញ្ចេញវាជាផ្លូវការនៅថ្ងៃទី២៣ ខែធ្នូខាងមុខនេះ៕


ប្រភព: Engadget

Post a Comment

To Top