ក្រុមហ៊ុន Huawei បានបង្ហាញពីវ៉ែនតាឆ្លាតវៃរបស់ខ្លួនដែលអាចផ្លាស់ប្តូរកញ្ចក់បាន និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ HarmonyOS

ក្រុមហ៊ុន Huawei កំពុងតែរៀបចំដាក់បង្ហាញនូវឧបករណ៍បច្ចេកវិទ្យារបស់ខ្លួននៅថ្ងៃទី២៣ ខែធ្នូ ខាងមុខនេះ។ ការដាក់បង្ហាញនោះនឹងរួមមានទូរស័ព្ទដែលអាចបត់បាន Huawei P50 Pocket នាឡិកាឆ្លាតវៃ Huawei Watch D វ៉ែនតាឆ្លាតវៃ និងរួមមានឧបករណ៍បច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei ជាច្រើនទៀត។

ការដាក់បង្ហាញនាពេលខាងមុខរបស់ក្រុមហ៊ុន Huawei អាចនឹងមានវ៉ែនតា AR ឬកាមេរ៉ា ឬកាសស្តាប់ដែលជាប់មកជាមួយនឹងវ៉ែនតាស្រាប់។ វ៉ែនតាឆ្លាតវៃដែលក្រុមហ៊ុន Huawei គ្រោងនឹងដាក់បង្ហាញនោះមានឈ្មោះថា Huawei Smart Glasses ដែលបំពាក់មកជាមួយនឹងឧបករណ៍បំពងសម្លេង និងមុខងារបញ្ជាដោយសម្លេងដែលប្រើប្រាស់ដោយប្រព័ន្ធប្រតិបត្តិការ HarmonyOS ដែលផលិតចេញពីផ្ទះរបស់ក្រុមហ៊ុន Huawei ផ្ទាល់ផងដែរ។

លក្ខណៈពិសេសដែលគួរឱ្យចាប់អារម្មណ៍នោះគឺកញ្ចក់វ៉ែនតាទាំងពីររបស់ Huawei Smart Glasses អាចធ្វើការដោះចេញ និងផ្លាស់ប្តូរគ្នាបាន។ សម្រាប់ព័ត៌មានបន្ថែម ពីវ៉ែនតាឆ្លាតវៃ ក៏ដូចជាឧបករណ៍ផ្សេងទៀតរបស់ក្រុមហ៊ុន Huawei យើងនឹងអាចដឹងបានច្បាស់នៅពេលដែលក្រុមហ៊ុន Huawei ដាក់បង្ហាញឧបករណ៍ទាំងនោះជាផ្លូវការនៅថ្ងៃទី២៣ ខែធ្នូ ខាងមុខនេះ៕



ប្រភព: GSMArena

Post a Comment

To Top