ក្រុមហ៊ុន Honor គ្រោងនឹងបញ្ចេញទូរស័ព្ទដែលអាចបត់បានរបស់ខ្លួនដំបូងគេដែលនឹងបំពាក់មកជាមួយបន្ទះឈីប Snapdragon 8 ជំនាន់ទីមួយ

កាលពីថ្ងៃម្សិលមិញនេះ ក្រុមហ៊ុន Honor បានធ្វើការបង្ហើបពីការមកដល់របស់ទូរស័ព្ទដែលមានអេក្រង់អាចបត់បានរបស់ខ្លួនដំបូងគេ ដែលក្រុមហ៊ុនឱ្យឈ្មោះថា Honor Magic V។ ក្រុមហ៊ុនមិនបានបញ្ចេញពីព័ត៌មានណាមួយដែលទាក់ទងទៅនឹងទូរស័ព្ទ Honor Magic V នេះនោះទេ ប៉ុន្តែយើងអាចសន្និដ្ឋានបានថា ទូរស័ព្ទដែលមានអេក្រង់អាចបត់បានរបស់ក្រុមហ៊ុន Honor មួយនេះ នឹងមកដល់នាពេលឆាប់ៗនេះជាមិនខាន។

បើយោងទៅតាមបទបង្ហាញដែលបានលេចធ្លាយនៅក្នុងប្រទេសចិន យើងអាចដឹងបាននូវព័ត៌មានបន្តិចបន្តួចអំពីទូរស័ព្ទ Honor Magic V នេះបានថា ទូរស័ព្ទដែលមានអេក្រង់អាចបត់បានមួយនេះនឹងធ្វើការបំពាក់មកជាមួយបន្ទះឈីបកំពូល Snapdragon 8 ជំនាន់ទីមួយ។ ទូរស័ព្ទ Honor Magic V អាចនឹងក្លាយជាទូរស័ព្ទដែលមានអេក្រង់បត់បានដំបូងគេបង្អស់ ដែលបំពាក់មកជាមួយបន្ទះឈីបកំពូលមួយនេះ។

ទូរស័ព្ទ Honor Magic V អាចនឹងបង្ហាញខ្លួនពេញលេញនៅខែក្រោយ ដូចនេះសម្រាប់ព័ត៌មានបន្ថែម យើងមានតែត្រូវរងចាំរហូតដល់ថ្ងៃវាបង្ហាញខ្លួនជាផ្លូវការតែប៉ុណ្ណោះ៕


ប្រភព: GSMArena


Post a Comment

To Top