បុគ្គលិករបស់ក្រុមហ៊ុន Google ណាក៏ដោយបើមិនបានចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩ ទេ អាចនឹងប្រឈមមុខនឹងការបណ្តេញចេញ!!

ក្រុមហ៊ុន Google បានផ្តល់រយៈពេលឱ្យបុគ្គលិករបស់ខ្លួនដល់ថ្ងៃទី០៣ ខែធ្នូ សម្រាប់បង្ហាញពីប័ណ្ណ ឬលិខិតដែលបានបញ្ជាក់ពីការចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩ ដែលកំពុងតែរាតក្បាតនៅលើជុំវិញពិភពលោក។

បើយោងតាមសារព័ត៌មាន CNBC បានរាយការណ៍ថា បុគ្គលិកដែលមិនទាន់បានចាក់វ៉ាក់សាំង អាចធ្វើលិខិតប្រាប់ពីមូលហេតុរបស់ខ្លួន តាមបែបវេជ្ជសាស្រ្ត ដែលជាលិខិតបញ្ជាក់ថាខ្លួនមិនចង់បាត់បង់ការងារ ដោយបន្ទាប់មកក្រុមហ៊ុន Google នឹងធ្វើការពិនិត្យមើលទៅលើសំណើរនោះ។ 

បើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Google ផ្ទាល់បាននិយាយថា ខ្លួនបានរកឃើញបុគ្គលិកដែលមិនទាន់បានអនុវត្តច្បាប់ចាក់វ៉ាក់សាំងទៅតាមគោលការណ៍របស់ក្រុមហ៊ុនចាប់តាំងពីថ្ងៃទី១៨ ខែមករា កន្លងមកម្ល៉េះ។

អ្នកដែលបដិសេធមិនទទួលយកក៏ចាក់វ៉ាក់សាំងនឹងត្រូវដាក់ឱ្យឈប់សម្រាករយ:ពេល 30 ថ្ងៃដោយក្រុមហ៊ុននៅតែបន្តបង់ប្រាក់ខែឱ្យដដែល។ ប៉ុន្តែបើក្នុងរយៈពេល 30 ថ្ងៃនោះពួកគេនៅតែមិនព្រមទទួលយកការចាក់វ៉ាក់សាំង នោះក្រុមហ៊ុននឹងសម្រេចមិនបង់ប្រាក់ឱ្យពួកគេរយ:ពេលប្រាំមួយខែ បន្ទាប់មកក្រុមហ៊ុននឹងធ្វើការបណ្តេញពួកគេចេញតែម្តង៕


ប្រភព: Engadget

Post a Comment

To Top