ក្រុមហ៊ុន Facebook កំពុងសាកល្បងលើមុខងារបែងចែកវិក្កយបត្របង់ប្រាក់នៅក្នុងកម្មវិធី Messenger
នាពេលខាងមុខនេះ អ្នកប្រហែលជាមានវិធីជាច្រើននៅក្នុងការបែកចែកការបង់ប្រាក់ដល់មិត្តភក្តិរបស់អ្នក។ ក្រុមហ៊ុន Facebook ឬ Meta បានប្រកាសនៅថ្ងៃនេះថា ខ្លួនកំពុងតែសាកល្បងនៅលើមុខងារដែលមានឈ្មោះថា “Split” ដែលជាមុខងារឥតគិតថ្លៃមួយ ក្នុងការបែងចែកវិក្កយបត្រសម្រាប់បង់ប្រាក់ និងការចំណាយដល់មិត្តភក្តិរបស់អ្នកបាន។ មុខងារ “Split” នេះដែរនឹងដាក់ឱ្យប្រើប្រាស់នៅក្នុងកម្មវិធី Messenger ក្នុងរយៈពេលមួយសប្តាហ៍ខាងមុខ ប៉ុន្តែការដាក់ឱ្យប្រើប្រាស់នេះ ធ្វើឡើងសម្រាប់តែអ្នកប្រើប្រាស់ដែលរស់នៅក្នុងសហរដ្ឋអាមេរិកសិនតែប៉ុណ្ណោះ (អាចនឹងដាក់ឱ្យប្រើប្រាស់ជាសកលនៅពេលខាងមុខ)។
ដើម្បីអាចចែករំលែកការទូទាត់ប្រាក់បាន ដំបូងអ្នកត្រូវចុចលើប៊ូតង់ “Get Started” នៅក្នុង Group Chat របស់អ្នក បន្ទាប់មកអ្នកអាចជ្រើរើសការបែកចែកការបង់ប្រាក់ដោយស្មើៗគ្នា ឬក៏សម្រេចឱ្យបង់ម្នាក់ៗតាមចំនួនដែលអ្នកចង់កំណត់។ អ្នកក៏អាចដាក់បញ្ចូលខ្លួនអ្នកទៅក្នុងការបង់ប្រាក់ និងបន្ថែមសារពីលើការបែកចែកនៃការបង់ប្រាក់បានផងដែរ។ ការបង់លុយនឹងត្រូវផ្ញើតាមរយ: Facebook Pay ហើយបន្ទាប់ពីអ្នកដាក់ស្នើសុំនូវសំណើសុំឱ្យមិត្តភក្តិរបស់អ្នកបង់ប្រាក់ នោះ Facebook Pay នឹងធ្វើការផ្ញើសំណើនោះទៅកាន់ Group Chat របស់អ្នក។
ក្រុមហ៊ុន Facebook ក៏បានបន្ថែមផងដែរថា ខ្លួនបានបន្ថែមបែបផែននៃការរៀបចំក្រុមឆាត (Group effects) ពីអ្នកបង្កើតវីដេអូល្បីៗចំនួនបួននាក់ទៀតគឺ King Bach, Emma Chamberlain, Bella Poarch និង Zach King៕
ប្រភព: Engadget
Post a Comment