ខ្សែភាពយន្តរឿង Eternals នឹងដាក់ឱ្យទស្សនានៅក្នុង Disney+ នៅខែមករា ឆ្នាំ២០២២ ខាងមុខនេះ
Disney+ គឺជាកម្មវិធីក៏ដូចជាសេវាកម្មក្នុងការតាមដានទស្សនាខ្សែភាពយន្ត ឬ TV shows របស់ផលិតកម្ម Disney និងប្រភេទខ្សែភាពយន្តដ៏ទៃទៀតដែលជាដៃគូសហការរបស់ក្រុមហ៊ុន Disney ដែលមានដូចជា Marvel, Pixar, Star Wars និង National Geographic។
កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ផលិតកម្មផលិតខ្សែភាពយន្ត MCU (Marvel Cinematic Universe) បានបញ្ចេញនូវខ្សែភាពយន្តថ្មីរបស់ខ្លួនដែលមានចំណងជើងថា “Eternals” និងរឿងនេះដែរត្រូវបានដាក់បញ្ចាំងសម្រាប់តែនៅក្នុងរោងភាពយន្តផ្ទាល់តែប៉ុណ្ណោះ។ ប៉ុន្តែនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ អ្នកអាចតាមដានទស្សនាខ្សែភាពយន្ត Eternals បាននៅក្នុងកម្មវិធី Disney+ ដែលមាននៅក្នុង Android និង IOS។
បើទោះបីជាអ្នកអាចទស្សនាវានៅក្នុងកម្មវិធី Disney+ នាពេលខាងមុខក៏ដោយ ក៏កម្មវិធីមួយនេះ អាចដំណើរការទៅបានតែនៅក្នុងសហរដ្ឋអាមេរិក និងបណ្តាប្រទេសមួយចំនួនដែលស្ថិតនៅក្នុងទ្វីបអ៊ឺរ៉ុបប៉ុណ្ណោះ។ អ្នកក៏អាចប្រើប្រាស់ VPN បានដែរ គ្រាន់តែវាមិនអាចដំណើរការបានល្អពេញលេញ៕
ប្រភព: Engadget
Post a Comment