ក្រុមហ៊ុន eBay បានច្រឡំធ្វើការហាមឃាត់ (ban) អ្នកប្រើប្រាស់មួយចំនួន

នៅក្នុងសប្តាហ៍នេះ ក្រុមហ៊ុន Twitter មិនមែនជាក្រុមហ៊ុនតែមួយនោះទេ ដែលបានច្រឡំធ្វើការហាមឃាត់ (ban) អ្នកប្រើប្រាស់មួយចំនួនរបស់ខ្លួនដោយកំហុស។ ដូចទៅនឹងក្រុុមហ៊ុន Twitter ដែរ យោងតាមការរាយការណ៍របស់ The Verge ក្រុមហ៊ុន eBay បានបញ្ជាក់ថា ខ្លួនបានផ្អាកអ្នកប្រើប្រាស់មួយចំនួនដោយការភ័នច្រឡំនៅថ្ងៃទី០៣ ខែធ្នូ ដែលត្រូវជារយៈពេលបីថ្ងៃមុននេះ។ 

ក្រុមហ៊ុន eBay មិនបានប្រាប់ពីមូលហេតុ ឬបង្ហាញពីទំហំខូចខាតនៃបញ្ហានោះទេ ប៉ុន្តែក្រុមហ៊ុនបាននិយាយថា ខ្លួនបានធ្វើការជួសជុល និងបានផ្តល់សារជូនដំណឹងដល់អ្នកប្រើប្រាស់អំពីបញ្ហានោះហើយ។

ការបិទហាមឃាត់អ្នកប្រើប្រាស់ដោយកំហុសមួយនេះ បានប៉ះពាល់ទៅដល់អ្នកប្រើប្រាស់ច្រើនណាស់ បើទោះបីជាអ្នកទាំងនោះធ្លាប់មានប្រវត្តិជាអ្នកទិញ ឬ លក់យ៉ាងសកម្មនៅក្នុង eBay ក្តី ក៏ពួកគេត្រូវបានក្រុមហ៊ុនធ្វើការហាមឃាត់ផងដែរ៕


ប្រភព: Engadget

Post a Comment

To Top