ច្បាស់ការហើយ ទូរស័ព្ទទាំងពីរម៉ូដែលនេះនឹងបំពាក់មកជាមួយបន្ទះឈីប Dimensity 9000

កាលពីខែមុន ក្រុមហ៊ុនផលិតបន្ទះឈីប Mediatek បានដាក់បង្ហាញបន្ទះឈីបថ្មីរបស់ខ្លួនគឺឈីប Dimensity 9000 ហើយថ្ងៃនេះដែរ ក្រុមហ៊ុនក៏បានបង្ហើបបន្ថែមទៀតពីទូរស័ព្ទដែលនឹងបំពាក់មកជាមួយនឹងបន្ទះឈីបថ្មីរបស់ខ្លួនផងដែរ។ 

បន្ទះឈីបទំហំ 4mn នេះ ត្រូវបានក្រុមហ៊ុនផលិតទូរស័ព្ទចំនួនបួន យកវាទៅបំពាក់លើទូរស័ព្ទដៃជំនាន់ថ្មីរបស់ខ្លួនដែលមាន ក្រុមហ៊ុន Oppo, Vivo, Xiaomi និងក្រុមហ៊ុន Honor។ ក្រុមហ៊ុនទាំងបួននេះ នឹងធ្វើការបញ្ចេញទូរស័ព្ទជំនាន់ថ្មីរបស់ខ្លួន ដែលមានបំពាក់បន្ទះឈីប Dimensity 9000 នៅក្នុងអំឡុងត្រីមាសទីមួយ ក្នុងឆ្នាំ២០២២ ខាងមុខនេះ។

លោក Henry Duan ដែលជាអនុប្រធានរបស់ក្រុមហ៊ុន Oppo បានបង្ហាញនូវទូរស័ព្ទត្រកូល Find X ជំនាន់បន្ទាប់របស់ខ្លួនជាមួយនឹងការបំពាក់បន្ទះឈីប Dimensity 9000។ ចំណែកឯក្រុមហ៊ុន Xiaomi វិញ បើយោងទៅតាម Xiaomi VP ដែលជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Redmi Lu Weibing បានបញ្ជាក់ថា បន្ទះឈីបកំពូល Dimensity 9000 នឹងត្រូវបានបំពាក់ទៅលើទូរស័ព្ទម៉ូដែល Redmi K50 របស់ខ្លួន។

សម្រាប់ក្រុមហ៊ុន Honor និង Vivo វិញយើងមិនទាន់បានឃើញក្រុមហ៊ុនទាំងពីរនេះ ដាក់បង្ហាញពីទូរស័ព្ទដែលនឹងបំពាក់មកជាមួយបន្ទះឈីប Dimensity 9000 នៅឡើយទេ។ ដូចនេះយើងអាចប្រាកដបានថា ទូរស័ព្ទ Find X ជំនាន់ក្រោយរបស់ក្រុមហ៊ុន Oppo និងទូរស័ព្ទ Redmi K50 នឹងបំពាក់មកជាមួយបន្ទះឈីបកំពូល Dimensity 9000 ដែលផលិតចេញពីក្រុមហ៊ុន Mediatek ផ្ទាល់តែម្តង៕


ប្រភព: GSMArena

Post a Comment

To Top